ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿអត់ ស្រីស្រស់​​ថា​ «រួមរ័ក​ជាមួយ​ខ្មោចសតវត្ស​ទី​១៩»

6 ឆ្នាំ មុន

«Mirror»​និង​The Sun កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Sian Jameson ជនជាតិ​អង់គ្លេស ​អាយុ​២៦​ឆ្នាំ បាន​បង្ហាញ​រឿង​ចម្លែក​មួយ…

«Mirror»​និង​The Sun កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Sian Jameson ជនជាតិ​អង់គ្លេស ​អាយុ​២៦​ឆ្នាំ បាន​បង្ហាញ​រឿង​ចម្លែក​មួយ គឺ​នាង​បាន​រួមរ័ក​ជាមួយ​ខ្មោច​ដែល​ធ្លាប់​​មានជីវិត​តាំងពី​សតវត្ស​ទី​១៩ ស្រប​ពេល​ដែល​រូប​នាង​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង ដោយ​ផ្ទះ​នោះ​ស្ថិត​នៅ​ទី​ជនបទ​ដាច់​ស្រយាល ។

នាង Jameson រៀបរាប់​ពី​មូលហេតុ​ធ្វើ​ឱ្យ​ចាក​ចេញពី​ក្រុង​ឡុ​ង​ដ៍​ទៅ​រស់នៅ​ម្នាក់ឯង​ក្នុងផ្ទះ​ជួល​មួយ​នៅ​ក្រុង Aberystwyth ប្រទេស​វ៉េ​ល ក្រោយ​ពី​បាន​បែកបាក់​ជាមួយ​គូស្នេហ៍​ដែល​ធ្លាប់​សេពគប់​គ្នា​អស់​រយៈពេល​៣​ឆ្នាំ ។ ដោយ​មិន​អាច​បំភ្លេច​រូបគេ​បាន ទោះជា​នៅ​ក្នុង​ទីតាំង​បែប​ណា​ក៏​ដោយ គឺ​នៅ​តែ​នឹក​គេ ដូច្នេះ​នាង​ចាប់ផ្តើម​ជីវិត​ថ្មី​ដោយ​ចាក​ចេញពី​ក្រុង​ឡុ​ង​ដ៍ ។

នាង​Jameson ជា​អ្នកនិពន្ធ​រៀបរាប់​ថា ផ្ទះ​ជួល​មួយ​នោះ​នាង​ពេញចិត្ត​ណាស់ ព្រោះ​នៅ​ខាងក្នុង​មាន​សៀវភៅ និង​រូបគំនូរ​ចាស់​ៗ​ជា​រូប​របស់​បុរស​រូប​សង្ហា​ម្នាក់​ នៅ​ឆ្នាំ​១៨២០​។ បន្ទាប់​ពី​រស់នៅ​ក្នុងផ្ទះ​ជួល​ប្រហែល​ពី​២​ទៅ​៣​ខែ បាតុភូត​បង្ហាញ​ថា ​នៅ​យប់​មួយ​ពេល​ដឹងខ្លួន​ពី​ដំណេក​ ស្រាប់តែ​ឃើញ​បុរស​សក់ខ្មៅ​ម្នាក់​មាន​រូបរាង​ស្អាតបាត​គេង​នៅ​ក្បែរ​នាង​នៅ​លើ​គ្រែ ហើយ​រូបគេ​ពាក់អាវ​ក្នុង​យុគសម័យ​បុរាណ​មាន​អាវ​សឺ​មី​ពណ៌​ស និង​រុំ​កន្សែង​នៅ​ក ។ នាង​និយាយ​ថា «​នៅ​ពេល​នោះ​ខ្ញុំ​ហាក់ដូចជា​យល់សប្តិ និង​ព្យាយាម​រំកិល​​ខ្លួន​ឱ្យ​នៅ​ឆ្ងាយ​ពី​បុរស​រូប​នោះ​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដងខ្លួន​របស់ខ្ញុំ​ក៏​ចាប់ផ្តើម​ព្រឺព្រួច​ដោយ​ការ​ភ័យ​ខ្លាច ព្រោះ​ដឹង​ថា បុរស​នៅ​ក្បែរ​ខ្លួន​ជា​ខ្មោច ហើយ​នៅ​ចាំ​បាន​ថា រូបគេ​ជា​អ្នកមាន​រូបរាង​ស្អាតបាត ដូច​ក្នុង​រូប​គំរូ​ដែល​បានឃើញ ។ ខ្ញុំ​ចាប់ផ្តើម​រួមរ័ក​ជា​មួយ​គេ ។ ខ្មោច​នោះឈ្មោះ​រ៉ូ​ប៊ើ​ត និង​ធ្លាប់​រស់នៅ​កាលពី​ជាង​១០០​ឆ្នាំ​មុន​» ។

Jameson បញ្ជាក់​ប្រាប់​ Wales Online ថា ខ្មោច​ដែល​ដេក​ជាមួយ​នាង​នោះ​ខ្លួនប្រាណ​របស់​គេ​មាន​លក្ខណៈ​ទន់ល្មើយ ហើយ​នៅ​ថ្ងៃ​បន្ទាប់​នាង​បាន​រួមរ័ក​ជាមួយ​គេ​បន្ត​ទៀត។ បន្ទាប់​ពី​រួមរ័ក​រួច ​គេ​ក្រោក​ដើរ​ចេញពី​បន្ទប់​ដោយ​គ្មាន​ឮ​ស​ម្រឹ​ប​ជើងទេ ។

អ្នកនិពន្ធ​រូប​នោះ​ព្យាយាម​ស្វែងរក​ទិន្នន័យ​ទាក់ទង​នឹង​រូបគំនូរ​បុរស​ស្អាត​រូប​នោះ កាល​ពី​ជាង​១០០​ឆ្នាំ​មុន ប៉ុន្តែ​ទិន្នន័យ​បង្ហាញ​ថា គេ​មាន​លក្ខណៈ​ស្រ​ដៀង​រូបគំនូរ​គូរ​ដោយ​វិចិត្រករ​ជនជាតិ​បារាំង​ក្នុង​សតវត្ស​ទី​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ