ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ដ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ដួល រថយន្ដ​ស៊ីទែន​សាំង​កិន​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​ជាមួយ​គោ​យន្ដ បណ្ដាល​ឲ្យ​ដួល​រប៉ាត់រប៉ាយ​លើ​ថ្នល់ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​ត្រូវ​រថយន្ដ​ស៊ីទែន​សាំង​មក​ពីក្រោយ​កិន​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។ គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧២ ១៧៣ ត្រង់​ចំណុច​ភូមិ​ត្រាំ​ឃុំ​ត្នោត​ជុំ…

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​ជាមួយ​គោ​យន្ដ បណ្ដាល​ឲ្យ​ដួល​រប៉ាត់រប៉ាយ​លើ​ថ្នល់ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​ត្រូវ​រថយន្ដ​ស៊ីទែន​សាំង​មក​ពីក្រោយ​កិន​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។ គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧២ ១៧៣ ត្រង់​ចំណុច​ភូមិ​ត្រាំ​ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​១១​និង​២៥​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ឡើង​រវាង​ម៉ូតូ​, គោ​យន្ដ​, និង​រថយន្ដ​ស៊ីទែន​ដឹក​ប្រេងសាំង ក្នុង​ទិស​ដៅ​ស្របគ្នា ។ នៅ​ថ្ងៃ​នោះ គោ​យន្ដ​កន្ត្រៃ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ទៅ​ដល់​ចំណុច​កើតហេតុ​បាន​ងាកឆ្វេង​បន្តិច​ក៏​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​ដែល​កំពុង​ឡើង​ជែង បណ្ដាល​ឲ្យ​ដួល​រប៉ាត់រប៉ាយ​លើ​ថ្នល់ ។ ខណៈនោះ​ក៏​ត្រូវ​រថយន្ដ​ស៊ីទែន​មក​ពីក្រោយ​បុក​ទាំង​គោ​យន្ត​កិន​ទាំង​ម៉ូតូ និង​មនុស្ស​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​កើតហេតុ អ្នក​បើក​គោ​យន្ដ និង​អ្នក​បើករថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន​បាត់ ។ អ្នក​បើក​ម៉ូតូ​ដែល​ត្រូវ​រថយន្ដ​កិន​ស្លាប់​នោះ​ឈ្មោះ វណ្ណ ជិន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​កាហ្វេ​នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។ ជិះ​ម៉ូតូ​ម៉ាក​គុប​៥០ ពណ៌​សម្បក​ឪឡឹក គ្មាន​ស្លាក​លេខ ។

ចំណែក​រថយន្ដ​ស៊ីទែន​ដឹក​ប្រេងសាំង ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣A-៩៧៦៧ ។
រថយន្ដ​, គោ​យន្ដ​, និង​ម៉ូតូ ដែល​បង្ក​គ្រោះថ្នាក់ ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់ ។ ចំណែក​សាកសព​ជន​រង​គ្រោះ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ