ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Florentino Perez ៖ បើ Neymar ចង់​ឈ្នះ​ពាន Ballon d’Or គួរតែ​ចូល​ក្លឹ​ប Real Madrid

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លឹ​ប Real Madrid លោក Florentino Perez…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លឹ​ប Real Madrid លោក Florentino Perez ជឿជាក់​ថា Neymar នឹង​អាច​ឈ្នះ​ពាន Ballon d’Or ប្រសិនបើ​ចូល​ក្លឹ​ប​អធិ​រាជ​សរប​ស់លោក ។

ក្រោយ​ការ​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ឈ្នះ​ពាន Ballon d’Or កីឡាករ Neymar បាន​ជាប់​ត្រឹម​លេខ​៣​ដែល​ស្ថិត​នៅ​ក្រោម Ronaldo និង Messi ។ Ronaldo បាន​ជាប់​លេខ​មួយ រីឯ Messi បាន​ជាប់​លេខ​២ ។

ម្ចាស់​ក្លឹ​ប​អធិរាជ​ស​ជឿជាក់​ថា ប្រសិនបើ​កីឡាករ​មក​លេង​នៅ​ក្លឹ​ប​របស់​ខ្លួន​នោះ​ពួក​គេ​នឹង​ងាយ​ជាប់​បាន​ពាន​នោះ ។ លោក​បាន​និយាយ​ប្រាប់​វិទ្យុ​របស់​អេ​ស្ប៉ា​ញ​ថា «​ការ​ធ្វើ​ជា​កីឡាករ​របស់ Real Madrid គឺ​ងាយ​នឹង​ឈ្នះ​បាន​ពាន Ballon d’Or​។ ក្លឹ​ប​នេះ​គឺជា​ក្លឹ​ប​ដែល​ផ្តល់​ឲ្យ​កីឡាករ​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវការ​។ គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ខ្ញុំ​ចង់​ប្រមាញ់​យក​រូបគេ (Neymar) មក​ចូល​ក្រុម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ