ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅដល់មុនឈ្នះ !

6 ឆ្នាំ មុន

រាល់​ចុងឆ្នាំ​ម្តង​ៗ…​ការងារ​ផលិតកម្ម​-​សេវាកម្ម​ទាំងឡាយ​របស់​រដ្ឋ​…ត្រូវ​ដាក់​ឱ្យ​ដេញថ្លៃ​តាម​សេដ្ឋកិច្ច​ទីផ្សារសេរី​…​។ ជា​ទម្លាប់​អាក្រក់​ដែល​កើត​មាន​តាំងពី​សង្គម​មុន​ៗ​មក​ម្ល៉េះ​…​អាជីវករតូច​ធំ​ទាំងឡាយ​ដែល​ចូលរួម​ដេញថ្លៃ​…​ច្រើន​តែ​ប្រើ​ល្បិច​កេង​ប្រ​វញ្ច​…​ប្រើ​ល្បិច​ដណ្តើម​យកឈ្នះ​តាម​រយៈដែល​គេ​ហៅ​ថា «​ផឹក​ទឹកតែ​»…​ជា ល្បិច​លួច​ចំណូល​រដ្ឋ​ធំ​ណាស់​…​។ មន្ត្រី​ដែល​ទទួល​បន្ទុក​ដាក់​ឱ្យ​ដេញថ្លៃ​…​សុទ្ធតែ​ដឹង​!…​ប៉ុន្តែ​ដែល​ធ្វើ​មិនដឹង​គឺ​មក​ពី «​ទឹកតែ​» វា «​ចត់​» វា​ក្លាយ ជា​រឿង​ពុក​រលួយ​ធម្មតា​ទៅ​ហើយ​…​។…

រាល់​ចុងឆ្នាំ​ម្តង​ៗ…​ការងារ​ផលិតកម្ម​-​សេវាកម្ម​ទាំងឡាយ​របស់​រដ្ឋ​…ត្រូវ​ដាក់​ឱ្យ​ដេញថ្លៃ​តាម​សេដ្ឋកិច្ច​ទីផ្សារសេរី​…​។

ជា​ទម្លាប់​អាក្រក់​ដែល​កើត​មាន​តាំងពី​សង្គម​មុន​ៗ​មក​ម្ល៉េះ​…​អាជីវករតូច​ធំ​ទាំងឡាយ​ដែល​ចូលរួម​ដេញថ្លៃ​…​ច្រើន​តែ​ប្រើ​ល្បិច​កេង​ប្រ​វញ្ច​…​ប្រើ​ល្បិច​ដណ្តើម​យកឈ្នះ​តាម​រយៈដែល​គេ​ហៅ​ថា «​ផឹក​ទឹកតែ​»…​ជា
ល្បិច​លួច​ចំណូល​រដ្ឋ​ធំ​ណាស់​…​។

មន្ត្រី​ដែល​ទទួល​បន្ទុក​ដាក់​ឱ្យ​ដេញថ្លៃ​…​សុទ្ធតែ​ដឹង​!…​ប៉ុន្តែ​ដែល​ធ្វើ​មិនដឹង​គឺ​មក​ពី «​ទឹកតែ​» វា «​ចត់​» វា​ក្លាយ
ជា​រឿង​ពុក​រលួយ​ធម្មតា​ទៅ​ហើយ​…​។

បើ​បាន​ដាក់​ឱ្យ​ដេញថ្លៃ​…​បើ​គ្មាន​ក្រោម​តុ​ទេ​…​គេ​ថា​ភ្លើ​! នេះ​ជា​ទម្លាប់​អាក្រក់​មាន​ពី​ដើម​ៗ​មក ។រាល់​ការ​ដាក់​ឱ្យ​ដេញថ្លៃ​…​និយាយ​ដោយ​ត្រង់​ៗ​ទៅ​…​ទាំង​មន្ត្រី​ទាំង​អាជីវករ​ចូល​ដេញថ្លៃ​…​មិន​ចង់​ឃើញ​អ្នកកាសែត​ចូលរួម​ទេ​…​ហើយ​ក៏​គ្មាន​បំណង​ឱ្យ​អ្នកកាសែត​ដឹង​ដែរ​…​ព្រោះ​ខ្លាច​បែក​ពាង​ប្រហុក​…​។

ជួប​ជាមួយ​ប្រធាន​លទ្ធភាព​ម្នាក់​ក្នុង​អាណាចក្រ​មួយ​…

-​សូមទោស​លោក​ប្រធាន​…​ដូច​ជា​មិន​ទាន់​បានឮ បានឃើញ​ដាក់​ឱ្យ​ដេញថ្លៃ​ស្អី​សោះ​…​ដូច​ជា​កន្លែង​កំពង់ចម្លង​…​ភាស៊ី​ផ្សារ ភាស៊ី​ចំណត​…​យឿ​ត្រី​…​កំពង់​ផែ​…​នៅ​មាន​ច្រើន​ទៀត​ដូច​ជា​រាប់​មិន​អស់​ទេ​…! (​អ្នកកាសែត​សួរ​)

លោក​ប្រធាន​លទ្ធកម្ម​មាន​វ័យ​ចំណាស់​បន្តិច​…​ឮ​អ្នកកាសែត​ដែល​ធ្លាប់​រាប់អាន​គ្នា​…​ឃើញ​មុខ​គ្នា​ញឹកញយ​…​សួរ​រឿង «​ដេញថ្លៃ​»…​ងើបមុខ​បន្លិច​…​មើល​មុខ​អ្នកកាសែត​ខ្ញុំ​រួច​ដោះ​វែ​នតា​មី​ញ៉ូ​ប​កញ្ចក់​ក្រាស់​ចេញ​…​ហើយ​ឆ្លើយ​តប​វិញ​ដូច​មិន​សប្បាយចិត្ត​សោះ​…​។

-​ស្អី !​?​…​រឿង​ដេញថ្លៃ​ចាំបាច់​សួរ​ដែរ​…​ខ្លះ​គេ​ដាក់កុង​ត្រា​៥​ឆ្នាំ​-១០​ឆ្នាំ​រួច​ហើយ​…​ចាំបាច់​ដេញ​ធ្វើ​អី ? មិន​បាច់​ដេញថ្លៃ​ទេ​…​គេ​ដាក់​ឱ្យធ្វើ​តែ​ម្តង​…​ដូច​ជា​ធ្វើ​ផ្លូវ​…​គេ​ដាក់​ឱ្យធ្វើ​តែ​ម្តង​…​ដាក់​ឱ្យធ្វើ​រួចរាល់​ហើយ​តើ ! សួរ​មានការ​អី?

អ្នកកាសែត​ឮ​លោក​ប្រធាន​លទ្ធកម្ម​បំភ្លឺ​ចំ​ៗ​បែប​នេះ​…​គ្មាន​វាចា​នឹង​ថ្លែង​ទេ​…​។ ប៉ុន្តែ​បាន​គិត​ថា ប្រសិនបើ​បាន​ដាក់​ឱ្យ​ដេញថ្លៃ​រាល់​ឆ្នាំ​…​គ្រប់​មជ្ឈដ្ឋាន​គិត​ថា​ចំណូល​រដ្ឋ​ប្រាកដជា​កើន​…​ព្រោះ​សេដ្ឋកិច្ច​កំពុង​រីក​ចំរើន​…​ឯការ​ស្ថាបនា​រចនាសម្ព័ន្ធ​នានា​ប្រាកដជា​ថយ​តម្លៃ ព្រោះ​មានការ​ប្រកួតប្រជែង​…​។

ប៉ុន្តែ​មិន​ហ៊ាន​ថ្លើមធំ​សួរនាំ​ច្រើន​ទេ​…​ខ្លាច​លោក​ប្រធាន​ក្រហម​មុខ​ដាក់​…​ចាំ​សួរ​សមាជិក​ដែល​មិន​បាន​ចូល​ដេញថ្លៃ​វិញ​ច្បាស់​ជាង​…​។

ឱ​! សេដ្ឋកិច្ច​ទីផ្សារសេរី​អើយ​…​ឱ​! បក្សពួក​និយម​ទីផ្សារសេរី​អើយ​…​អ្នក​ណា​រត់​ដល់​មុន​ឈ្នះ​ហើយ​…​ហេ ! ហេ !