ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​គ្នា​ពេល​យប់ ត្រូវ​រថយន្ត​បុក​ចំ​ពីមុខ​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង បើក​បញ្ច្រាសទិស ជ្រុល​បុក​ចំ​ពីមុខ បណ្តាល​ឲ្យ​អ្នក​បើក​របួសធ្ងន់ និង​ម្នាក់​ទៀត​អង្គុយ​ក្រោយ​របួសស្រាល​។ ចំណែក​រថយន្ត​បង្ក បើក​រត់គេច​ដោយ​សុវត្ថិភាព​។…

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង បើក​បញ្ច្រាសទិស ជ្រុល​បុក​ចំ​ពីមុខ បណ្តាល​ឲ្យ​អ្នក​បើក​របួសធ្ងន់ និង​ម្នាក់​ទៀត​អង្គុយ​ក្រោយ​របួសស្រាល​។ ចំណែក​រថយន្ត​បង្ក បើក​រត់គេច​ដោយ​សុវត្ថិភាព​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣-៤៤ ក្នុងភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ នួន សូ​វៀត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ រស់នៅ​ភូមិ​ទួល​ច្រេស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បើក​ម៉ូតូ​ម៉ាក​ហុងដា CBR150 ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-8078​។ ទី​២-​ឈ្មោះ សៀ​ក ហាក់​ភេទ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ស្តេច ឃុំ​ពាន ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង​។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ ប្រាប់​នគរបាល​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ បើក​ម៉ូតូ​ដឹក​គ្នា​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​មក​ដល់​កន្លែង​កើតហេតុ មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង បើក​បញ្ច្រាសទិស​ពី​កើត​ទៅ​លិច បើក​វ៉ា​យានយន្ត​ដទៃ ស្រាប់តែ​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ដួល​ម៉ូតូ​អូស​នឹង​ថ្នល់​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួសធ្ងន់ និង​អ្នក​ជិះ​ពីក្រោយ​រង​របួសស្រាល​។ ដោយឡែក​រថយន្ត​បង្ក បាន​បើក​គេច​ទៅ​ទិស​ខាងលិច​ដោយ​សុវត្ថិភាព​។ ក្រោយ​កើតហេតុ នគរបាល​ចរាចរណ៍ បាន​មក​ដល់​កន្លែង​កើតហេតុ ប្រញាប់​បញ្ជូន​អ្នក​របួសធ្ងន់​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ខេត្ត​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ ដែល​ខូចខាត​ធ្ងន់​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ទុក​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ