ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​២០​គ្រួសារ ទទួល​បាន​អំណោយ​ពី​អនុ​សាខា​កាកបាទក្រហម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌ បាន​ដឹកនាំ​ក្រុម​មន្ត្រី ចៅសង្កាត់ ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ​ចំនួន​២០​គ្រួសារ ដល់​តាម​បន្ទប់​ផ្ទះ​ជួល ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។ លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅ បងប្អូន​កម្មករ​កម្មការិនី​បម្រើ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​នីមួយ​ៗ តែង​ជួប​ប្រទះ​ការ​លំបាក​មួយ​ចំនួន​ទាក់ទង​បញ្ហា​ថវិកា ព្រោះ​ប្រាក់ខែ​របស់​បងប្អូន​មិន​ដល់​២០០​ដុល្លារ​ផង ដូច្នេះ​បងប្អូន​ប្រាកដជា​ជួប​ការ​លំបាក​ច្រើន​សម្រាប់​ការ​យក​ថវិកា​ដែល​បាន​ពី​ការ​ខិតខំ​នេះ យក​ទៅ​ផ្គត់ផ្គង់​សម្រាប់​ការ​ចាយវាយ​ខ្លួនឯង ចិញ្ចឹម​ក្រុម​គ្រួសារ និង​ការ​ចំណាយ​លើ​បញ្ហា​ផ្សេង​ៗ ដូច​ជា​ទឹក​ភ្លើង និង​បង់ថ្លៃ​ផ្ទះ​ជួល​ជាដើម​។

លោក​អភិបាលរង​លើក​ឡើង​បន្ត​ថា បើ​យើង​ក្រឡេក​មក​មើល​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ការ ឈ្លៀសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ និង​លំបាក​របស់​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ ដោយ​ក្នុង​នោះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់ខែ​ជូន​បងប្អូន​កម្មករ​ច្រើន​ជាង​មុន ,​បញ្ចុះតម្លៃ​ទឹក​ភ្លើង និង​បាន​ណែនាំ​ដល់​ម្ចាស់​បន្ទប់​ផ្ទះ​ជួល​ទាំងអស់​មិន​ត្រូវ​បន្ត​ដំឡើង​ថ្លៃ​បន្ទប់​ច្រើន​ទៀត​ឡើយ​។ ដែល​កត្តា​ទាំង​អស់នេះ ថ្វី​ដ្បិត​មិន​អាច​ជួយ​បងប្អូន​ឲ្យ​មាន​ជីវភាព​ធូរធា​ខ្លាំង​ក៏​ដោយ តែ​ក៏​ជា​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​លំបាក​របស់​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ​ទាំងអស់​គ្នា​មួយ​កម្រិត​ធំ ហើយ​អាច​ឲ្យ​បងប្អូន​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​ដូច​គេឯង​ក្នុង​សង្គម​ជាតិ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។

ទន្ទឹម​នឹង​ការ​ចុះ​សួរសុខទុក្ខ លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​កម្មករ កម្មការិនី សូមកុំ​ស្តាប់​តាម​សម្តី​ញុះញង់​ពី​បុគ្គល​ណា​ម្នាក់ ដែល​មាន​ចេតនា​ទុច្ចរិត បំផុសបំផុល​បងប្អូន​ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​តវ៉ា​ផ្សេង​ៗ ក្នុង​គោលបំណង​បំផ្លិចបំផ្លាញ​សង្គម ពិសេស​បង្ក​ជា​ភាព​ចលាចល​ទាំងមូល​ដល់​សង្គម​ជាតិ ស្រប​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិភាព និង​កំពុង​ឈាន​ទៅ​រក​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ទៅ​ថ្ងៃ​អនាគត​។ សូម​បញ្ជាក់​ថា ក្នុង​ការ​ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករ កម្មការិនី​ទាំង​២០​គ្រួសារ​ខាងលើ អនុ​សាខា​កា​កក​បាទ​ក្រហម​ខណ្ឌមានជ័យ ក៏​ផ្តល់​ជូនអំណោយ​មួយ​ចំនួន​ជូន​បងប្អូន ក្នុង​នោះ​រួម​មាន ៖ អង្ករ​១​ប៉ាវ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ មី​១​កេស ទឹក​សុទ្ធ​១​កេស និង​ថវិកា​ក្នុង​១​គ្រួសារ ២​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ