ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​បន្ត​រវាង​ពួក​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រា​អែ​ល

6 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ អំពើ​ហិង្សា​នៅ​បន្ត​ក្នុង​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន ។ នា​ព្រឹក​​ព្រលឹម​ថ្ងៃ​ទី​៩ ធ្នូ ជន​ប៉ា​ឡេ​ស្ទី​ន​២​នាក់ ម្នាក់​អាយុ​២៨​ឆ្នាំ ហើយ​ម្នាក់​ទៀត​អាយុ​៣០​ឆ្នាំ​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អ៊ី​ស្រា​អែ​ល​ដែល​ក្រុម​ហា​ម៉ាស់​ថា ប្រឆាំង​មូលដ្ឋាន​មួយ​របស់​សាខា​ប្រដាប់​អាវុធ​របស់​ខ្លួន​គឺ​កងពល…

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ អំពើ​ហិង្សា​នៅ​បន្ត​ក្នុង​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន ។ នា​ព្រឹក​​ព្រលឹម​ថ្ងៃ​ទី​៩ ធ្នូ ជន​ប៉ា​ឡេ​ស្ទី​ន​២​នាក់ ម្នាក់​អាយុ​២៨​ឆ្នាំ ហើយ​ម្នាក់​ទៀត​អាយុ​៣០​ឆ្នាំ​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អ៊ី​ស្រា​អែ​ល​ដែល​ក្រុម​ហា​ម៉ាស់​ថា ប្រឆាំង​មូលដ្ឋាន​មួយ​របស់​សាខា​ប្រដាប់​អាវុធ​របស់​ខ្លួន​គឺ​កងពល EZZEDINE AL QASSAM នៅ NOUSSEIRAT ជ្រោយ​ហ្គា​ហ្សា ។

កងទ័ព​អ៊ី​ស្រា​អែ​ល​អះអាង​ថា បាន​ធ្វើការ​វាយប្រហារ​ជា​ច្រើន​នៅ​ជ្រោយ​ហ្គា​ហ្សា​ជា​ការ​តបត​ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​នា​ពេល​មុន​នេះ​ចេញពី​ទីនោះ​ដាក់​ដែនដី​អ៊ី​ស្រា​អែ​ល ។ កង​យន្តហោះ​អ៊ី​ស្រា​អែ​ល​វាយប្រហារ​លើ​ទីតាំង​៤​របស់​ក្រុម​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា ។ ទីតាំង​ទាំងនេះ​គឺ​រោងចក្រ​ផលិត​អាវុធ​២ ឃ្លាំង​ស្តុក​អាវុធ​មួយ ព្រមទាំង​ប្លុក​យោធា​មួយ ។

ការ​វាយប្រហារ​ទាំងនេះ​កើត​មាន​៤​ថ្ងៃ ក្រោយ​ការ​ប្រកាស​របស់​លោក​ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា​ជា​រដ្ឋ​អ៊ីស្រា​អែ​ល ។ ការ​សម្រេច​នេះ​កាត់​ផ្តាច់​ការ​ខិតខំ​ប្រឹងប្រែង​ការទូត​រយៈពេល​ជា​ច្រើន​ទស​វត្ស​របស់​អា​មេ​រិ​ក ហើយ​ញ៉ាំង​ឱ្យ​មានការ​ក្តៅ​ក្រហាយ​ក្នុង​ផ្ទៃ​សហគមន៍​អន្តរជាតិ ។

ក្នុង​ទិវា​ចងកំហឹង​មួយ​កាលពី​ថ្ងៃ​ទី​៨ ធ្នូ នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី និង​នៅ​ជ្រោយ​ហ្គា​ហ្សា ពួក​ប៉ា​ឡេ​ស្ទី​ន​ជា​ច្រើន​ពាន់​នាក់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កង​ទាហាន និង​ប៉ូលិស​អ៊ី​ស្រា​អែ​ល បណ្តាល​ឱ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​២​នាក់​ស្លាប់ ហើយ​ជា​ច្រើន​សិប​នាក់​រង​របួស ។​បាតុកម្ម​កើត​មាន​នា​ថ្ងៃ​ទី​៩ ធ្នូ ទៀត​នៅ​ស៊ី​ស​ហ្ស៊​ក​ដា​នី ដោយ​ពួក​យុវជន​ប៉ា​ឡេ​ស្ទី​ន​បាន​គប់​ដុំ​ថ្ម​ប្រឆាំង​កង​ទាហាន​អ៊ី​ស្រា​អែ​ល​ដែល​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ