ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​មិន​ស្តាយ​គោ​ដល់​ទៅ​០១​ក្រោល បាត់​តំណាលគ្នា​បែប​នេះ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ស្ទាក់​ចាប់​ចោរលួច​សត្វ​គោ​ឈ្មោល​ញី​មួយ​ក្រោល​ចំនួន​៧​ក្បាល ហើយ​បាន​ប្រគល់​ឲ្យ​ម្ចាស់​គោ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ។ កិច្ចការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ស្ទាក់​ចាប់​ចោរលួច​សត្វ​គោ​ឈ្មោល​ញី​មួយ​ក្រោល​ចំនួន​៧​ក្បាល ហើយ​បាន​ប្រគល់​ឲ្យ​ម្ចាស់​គោ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ។ កិច្ចការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ភូមិ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោក​វរសេនីយទោ​និល ប៊ុ​ន​ធឿ​ន មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ត​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​បញ្ជាការ​ក្នុង​ការ​បង្ក្រាប​ករណី​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​បង្ក្រាប​ករណី​លោក​បាន​ទទួល​បទបញ្ជា​ពី​ឯកឧត្តម​ឈួ​រ ច​ន្ទ័​ឌឿ​ន គណ​បញ្ជាការ​ឯកភាព​ខេត្ត និង​លោក​ឧត្តមសេនីយត្រី​សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​បញ្ចេញ​កម្លាំង​សមត្ថកិច្ច​កង​រា​អាវុធហត្ថ​ខេត្ត​មួយ​ក្រុម​ជាង​១០​នាក់ ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ​នៅ​ក្នុង​ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ស្រាប់តែ​នៅ​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឃាត់​រថយន្ត​០១​គ្រឿង ស្លាក​លេខ តាកែវ​៣A-១១៥១​ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ខៀវ​ដែល​បាន​ដឹកគោ​៧​ក្បាល ។

អ្នក​បើករថយន្ត​បាន​ប្រាប់​ថា សំបុត្រ​ដឹក​នាំគោ​នៅ​ថៅកែ​គេ និង​យក​មក​តាម​ក្រោយ​គេ​បាន​ដក​លុយ​១០​ម៉ឺន​រៀល សុំ​សមត្ថកិច្ច​ទៅ​តែ​សមត្ថកិច្ច​មិន​យល់ព្រម គឺ​ទាមទារ​រក​លិខិត​ដឹក​នាំគោ​ត្រឹមត្រូវ​ទើប​អនុ​ញ្ញា​ឲ្យ​ទៅ ។ ពេល​នោះ​អ្នក​បើករ​រថយន្ត​ដឹងខ្លួន​ក៏​បាន​សុំ​ទៅ​បត់ជើង ហើយ​រត់គេច​ខ្លួន​បាត់​នៅ​សល់​តែ​ព្រូ​រថយន្ត​ម្នាក់​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ព្រូ​រថយន្ត និង​រថយន្ត​ទាំង​គោ​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តែ​ម្តង ។

ដោយឡែក​ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​សមត្ថកិច្ច​សុំ​លាក់​អត្ត​សណ្ណា​ញ​សិន ដើម្បី​ស្វែងរក​ចាប់​បក្ខពួក​របស់​គេ​ប្រគល់​ឲ្យ​តុលាការ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ ។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​សួរនាំ​ព្រូ​រថយន្ត​ទើប​ដឹង​ថា គោមួយ​ក្រោល​ត្រូវ​គេ​លួច​មក​ពី​ខេត្តពោធិសាត់​ទៅ​កាន់​ខេត្តតាកែវ ទើប​សមត្ថកិច្ច​ប្រកាស​រក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​គោ​ខេត្ត្តពោធិសាត់ តាម​រយៈ​សមត្ថកិច្ច​ខេត្តពោធិសាត់​ឲ្យ​ម្ចាស់​គោ​ធ្វើ​លិខិត​ស្នាម​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ មក​ទទួលយក​គោ​ទៅ​ផ្ទះ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ។

ស្ត្រី​ឈ្មោះ​អ៊ុ​ក សំ​អៀង អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​អូ​ទោង សង្កាត់​ចំរើន​ផល ក្រុង​ពោធិសាត់ ខេត្តពោធិសាត់​ជា​ម្ចាស់​គោ និង​លោក​ពេ​ជ សុភាព ជា​មេ​ភូមិ​អូ​ទោង ក្នុង​ពេល​មក​ទទួលយក​គោ​ទាំង​៧​ក្បាល​បាន​និយាយ​ថា គោ​ទាំង​៧​ក្បាលមាន​ញី​៥​ក្បាល​ឈ្មោល​២​ក្បាល គាត់​ជា​ម្ចាស់​បាន​ចង​ទុក​នៅ​ក្រោយ​ផ្ទះ​ក្នុង​ពេល​យប់​ដូច​ធម្មតា ។ លុះដល់​ម៉ោង​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ទើប​គាត់​ដឹង​ថា គោមួយ​ក្រោល​ត្រូវ​ចោរលួច​យក​បាត់​ទាំងអស់ ហើយ​គាត់​ក៏​បាន​ប្តឹង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ស្វែងរក​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ទើប​ដឹង​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ចាប់ពី​ក្រុម​ចោរ និង​គោ​បាន​ហើយ គាត់​មាន​ក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង ។

លោក​មេ​ភូមិ ទាំង​ស្ត្រី​ជា​ម្ចាស់​គោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​លោក​មេបញ្ជាការ លោក​មេ​បញ្ជា​កង​រង និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់ សូម​អស់​មាន​ជោគជ័យ​គ្រប់​ភា​កិច្ច ។​ពិសេស​ពួក​គាត់​មិន​ទាមទារ​គុណ​ស្រ័យ​អ្វី​នោះ​ឡើយ ដែល​នេះ​ពិតជា​សមត្ថកិច្ច​ដ៏​ល្អ​ពិតប្រាកដ​សាក​សម និង​ពាក្យ​ថា​សមត្ថកិច្ច គឺជា​កូនចៅ ប្រជាជន​រស់​ដោយសារ​ប្រជាជន និង​ធ្វើ​អ្វី​ៗ​ទាំងអស់​ដើម្បី​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ