ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ មើល​ទូរទស្សន៍​ដល់8​ម៉ោង​ក្នុង​1​ថ្ងៃ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ យោង​តាម​សេចក្តីរាយការណ៍​មួយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ដែល​កាលពី​ខែ​មុន​អះអាង​ថា លោក​រវល់​ខ្លាំង​បំផុត​ក្នុង​ការ​អាន​ឯកសារ​នានា​​នេះ​បាន​មើល​ទូរទស្សន៍​រហូត​ដល់​ទៅ​៨​ម៉ោង​ក្នុង​១​ថ្ងៃ ។ ប្រភព​នានា​នៅ​សេត​វិមាន​និយាយ​កាលពី​ថ្ងៃ​ទី​៩…

សហរដ្ឋ​អា​មេ​រិ​ក ៖ យោង​តាម​សេចក្តីរាយការណ៍​មួយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ដែល​កាលពី​ខែ​មុន​អះអាង​ថា លោក​រវល់​ខ្លាំង​បំផុត​ក្នុង​ការ​អាន​ឯកសារ​នានា​​នេះ​បាន​មើល​ទូរទស្សន៍​រហូត​ដល់​ទៅ​៨​ម៉ោង​ក្នុង​១​ថ្ងៃ ។

ប្រភព​នានា​នៅ​សេត​វិមាន​និយាយ​កាលពី​ថ្ងៃ​ទី​៩ ធ្នូ ទៅ​កាន់​កាសែត​ញូ​វ​យ៉​ក​ថែម​ថា ប្រ​ធានា​ធិ​បតី​អា​មេ​រិ​ក​មើល​ទូរទស្សន៍​យ៉ាងតិច​៤​ម៉ោង ហើយ​ជួនកាល​ដល់​៨​ម៉ោង​ក្នុង​១​ថ្ងៃ។

ប្រភព​ទាំងនេះ​និយាយ​ថា នា​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​លោក​ត្រាំ បាន​ភ្ញាក់​ពី​ដំណេក ហើយ​មើល​ទូរទស្សន៍​នៅ​ឯ​បន្ទប់​សំខាន់​នៃ​សេត​វិមាន ។ លោក​មើល​ព័ត៌មាន​នានា​តាម CNN ហើយ​មើល​កម្មវិធី FOX AND FRIENDS ហើយ​ជួនកាល​លោក​មើល​កម្មវិធី MORNING JOE តាម​ទូរទស្សន៍ MSNBC ។

យោង​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា ទូរទស្សន៍​សម្រាប់​ប្រធានាធិបតី​គឺជា «​គ្រាប់​កាំ
ភ្លើង​» សម្រាប់​លោក​ធ្វើ​អត្ថាធិប្បាយ​នានា​តាម TWITTER ។ ពុំ​មាន​នរណា​អនុញ្ញាត​ឱ្យ​ប៉ះ​តេឡេកុំម៉ង់​ទូរទស្សន៍​របស់​លោក​ក្រៅពី​រូប​លោក និង​បុគ្គលិក​បច្ចេកទេស​នៃ​សេត​វិមាន​ឡើយ ។ បើ​ខកខាន​មើល​រឿង​សំខាន់​មួយ លោក​មើល​ពេល​គេ​ផ្សាយ​នា​ពេល​ក្រោយ ។ លោក​ត្រាំ ក៏​មាន​ទូរទស្សន៍​មួយ​នៅ​បន្ទប់​បាយ​នៃ​សេត​វិមាន​ដែល​លោក​ចោល​ភ្នែក​មើល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ