ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ចោទ​អា​មេរិ​កថា គំរាមកំហែង​នុយក្លេអ៊ែរ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ចោទ​សហរដ្ឋ​អា​មេ​រិ​កថា ធ្វើការ​គំរាមកំហែង​ខាង​នុយក្លេអ៊ែរ​ពេល​ពិភាក្សា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​នៃ អ​.​ស​.​ប…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ចោទ​សហរដ្ឋ​អា​មេ​រិ​កថា ធ្វើការ​គំរាមកំហែង​ខាង​នុយក្លេអ៊ែរ​ពេល​ពិភាក្សា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​នៃ អ​.​ស​.​ប ក៏​ប៉ុន្តែ​បាន​យល់​ព្រម​ធ្វើការ​ទាក់ទង​ដោយ​ទៀងទាត់​ជាមួយ អ​.​ស​.​ប ។

អ្នកការទូត​អា​មេ​រិ​ក លោក JEFFREY FELTMAN អគ្គលេខាធិការ​រង អ​.​ស​.​ប ទទួល​បន្ទុក​​កិច្ចការ​នយោបាយ​បាន​មក​ដល់​ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​៩ ធ្នូ ក្រោយ​ពី​ទស្សនកិច្ច​របស់
លោក​រយៈពេល​៥​ថ្ងៃ​នៅ​ក្រុង​ព្យុ​ង​យ៉ាង​សំដៅ​ស្វែងរក​ច្រក​ចេញពី​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ។
ទស្សនកិច្ច​វិសាមញ្ញ​នេះ​ចាប់ផ្តើម​១​ស​ប្តា​ហ៍​ក្រោយ​ពី​ក្រុង​ព្យុ​ង​យ៉ាង​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​មួយ​ដែល​តាម​ពួក​អ្នកជំនាញ​ការ​ថា អាច​បាញ់​ដល់​ដែនដី​សហរដ្ឋ​អា​មេ​រិ​ក ។

នា​ឱកាស​នៃ​ទស្សនកិច្ច​ពិសេស​នេះ​លោក FELTMAN បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ
បរទេស​កូរ៉េ​ខាងជើង​លោក RI YONG HO និង​អនុរដ្ឋមន្ត្រី​ការ​បរទេស​លោក PAK MYON KUK ។

KCNA រៀបរាប់​ថា ពេល​ជួប​ពិភាក្សា​គ្នា​ភាគី​របស់​យើង​ថ្លែង​ថា នយោបាយ​ប្រទូស្ត​រ៉ា​យ​របស់​សហរដ្ឋ​អាមេរិ​ក​ចំ​បោះ​កូរ៉េ​ខាងជើង និង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​គេ​ជា​មូល​ហេតុ​នៃ​សភាពការណ៍​តានតឹង​បច្ចុប្បន្ន​នៅ​ឧបទ្វីប​កូរ៉េ ។ ម្យ៉ាងទៀត​កូរ៉េ​ខាងជើង​បាន​ព្រមព្រៀង​ជាមួយ អ​.​ស​.​ប ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ទៀងទាត់​តាម​រយៈ​ទស្សនកិច្ច​ក្នុង​កម្រិត​ផ្សេង​ៗ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩ ធ្នូ នៅ​ក្រុង​ញូ​វ​យ៉​ក អ​.​ស​.​ប គូស​បញ្ជាក់​ថា ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ចាត់​ទុក​សភាពការណ៍​បច្ចុប្បន្ន​ថា​ជា​បញ្ហា​នៃ​សន្តិភាព និង​សន្តិសុខ​ដែល​តានតឹង​បំផុត និង​គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក​នា​ពេល​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​នេះ​ថា លោក FELTMAN គូសបញ្ជាក់​ពី​ភាព​ចាំបាច់​អនុវត្ត​ទាំងស្រុង​បណ្តា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។ លោក​ក៏​និយាយ​ដែរ​ថា ដំណោះស្រាយ​នៃ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​អាច​ដោះស្រាយ​តែ​តាម​ផ្លូវ​ការទូត​តាម​រយៈ​ដំណើរការ​នៃ​ការ​ចរចា​ប៉ុណ្ណោះ ។

KCNA ពុំ​និយាយ​ពី​ការ​ជួប​គ្នា​ណាមួយ​របស់​លោក FELTMAN ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន ឡើយ តែ​លោក​បាន​ជួប​ជាមួយ​លោក RI SU YONG អនុប្រធាន​គណៈកម្មាធិការ​កណ្តាល​បក្ស​ពលករ​កូរ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ