ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់ដង​ចេះ​ហៅ​គ្នា​ ហេតុ​អី​ថ្ងៃនេះ​ស​ង្ងំ? ​ផ្ទុះ​កំហឹងតែម្តង (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​វ័យ​ចំណាស់​២​នាក់​មាន​ទំនាស់​វាយតប់​គ្នា ដោយ​ផ្ដើម​ចេញពី​ការ​មាន​ផឹក​មាន​ស៊ី​អត់​ហៅ​ដៃគូ​ផឹក​ផង ដោយ​មិន​ធ្វើ​តាម​ទម្លាប់​រាល់ថ្ងៃ ក៏​ផ្ទុះ​កំហឹង​ដាល់​ទៅ​លើ​បុរស​ម្នាក់​២-៣​ដៃ​តែ​ម្ដង ហេតុការណ៍​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ធ្នូ…

រាជធានី​ភ្នំពេញ​ ៖ បុរស​វ័យ​ចំណាស់​២​នាក់​មាន​ទំនាស់​វាយតប់​គ្នា ដោយ​ផ្ដើម​ចេញពី​ការ​មាន​ផឹក​មាន​ស៊ី​អត់​ហៅ​ដៃគូ​ផឹក​ផង ដោយ​មិន​ធ្វើ​តាម​ទម្លាប់​រាល់ថ្ងៃ ក៏​ផ្ទុះ​កំហឹង​ដាល់​ទៅ​លើ​បុរស​ម្នាក់​២-៣​ដៃ​តែ​ម្ដង ហេតុការណ៍​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ធ្នូ ស្ថិត​នៅ​ភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​ដៃដល់​ដែល​ខឹង​គេ​អត់​ហៅ​ផឹក​នោះ​ឈ្មោះ រស់ សុខ​ណៃ អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ វ​ណ្ណា អាយុ​៤០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន ស្នាក់​នៅ​ក្បែរ​គ្នា​ក្នុងភូមិ​នោះ​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នក​ទាំង​ពីរ​នាក់​នោះ​មិន​ត្រឹមតែ​ជា​អ្នក​រស់នៅ​ជិតខាង​គ្នា​នោះ​ទេ គឺជា​ដៃគូ​ផឹកស៊ី​ដោយ​មិន​អាច​មាន​ម្នាក់​អត់​ម្នាក់​ណា​បាន​ឡើយ​។ កន្លង​មក ពួក​គាត់​តែងតែ​ផឹកស៊ី​ជាមួយ​គ្នា​ជា​និច្ច ថ្វី​ដ្បិតតែ​មាន​វ័យចាស់​ៗ​ទៅ​ហើយ​ក្ដី លុះដល់​ថ្ងៃ​កើត​ហេតុ​បុរស​រង​គ្រោះ​ដែល​ក្មេង​ជាង​បាន​ផឹកស៊ី​ទាំង​ព្រឹក​ជាមួយ​អ្នក​ភូមិ​ផ្សេង​ទៀត ដោយ​មិន​បាន​ហៅ​ជន​ដៃដល់​ជា​ដៃគូ​នោះ​ទេ​។​ខណៈនោះ​បាន​ធ្វើ​ឲ្យ​បុរស​នោះ​អាក់អន់​ស្រពន់​ចិត្ត​យ៉ាង​ខ្លាំង ក៏​ផ្ទុះ​កំហឹង​និយាយ​ឌឺដង​ដាក់​គ្នា​រហូត​ដល់​វាយតប់​គ្នា​កើតឡើង ហើយ​ជន​ដៃដល់​បាន​ប្រើ​កណ្ដាប់ដៃ​ដាល់​ទៅ​លើ​ជន​រង​គ្រោះ​២-៣​ដៃ បណ្ដាល​ឲ្យ​ប៉ោង​មុខ​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​មាន​អ្នករាយការណ៍​ទៅ​នគរបាល​ថា ក្មេង​ស្ទាវ​កំពុង​វាយ​កាប់​ចាក់​គ្នា​ខ្លាំង​ណាស់ សូម​ឲ្យ​ជួយ​​អន្តរាគមន៍​បន្ទាន់​។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​.​ស បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ប៉ុន្តែ​ពេល​ទៅ​ដល់​ស្រាប់តែ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ដោយ​អ្នក​វាយតប់​គ្នា​នោះ​មិនមែន​ជា​ក្មេង​ស្ទាវ​ទេ គឺ​សុទ្ធតែ​ចាស់​ស្ទាវ​ទៅ​វិញ​។

បន្ទាប់​មក​នគរបាល​បាន​ចាប់​បុរស​ដៃដល់​ទៅ​សាកសួរ ទើប​ដឹង​ថា ទំនាស់​វាយតប់​គ្នា​នោះ​ដោយសារ​តែ​មាន​ផឹក​មាន​ស៊ី​ក្បត់​ដៃគូ​សោះ ហើយ​នគរបាល​បាន​កសាង​សំណុំ​រឿង​ចាត់ការ​តាម​ច្បាប់​។ ដោយឡែក​បុរស​ដៃដល់​និយាយ​ថា គាត់​មិន​បាន​វាយ​ទៅ​លើ​បុរស​រង​គ្រោះ​នោះ​ឡើយ គាត់​គ្រាន់តែ​ច្រាន​ឲ្យ​ដួល​បោក​ផ្ទប់​រទេះ​លក់​នំ​បុ័ង​ប៉ុណ្ណោះ​។ ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ទំនាស់​កើតឡើង​ដោយសារ​តែ​គាត់​ខឹង​ជន​រង​គ្រោះ​ស្រែក​ជេរ​គាត់ ហើយ​ពេល​គាត់​ក្រោក​ពី​ដេក​ឮ​ជន​នោះ គាត់​សួរ​ថា «​តើ​ឯង​ជេរ​ម្រ៉ា​យ​នរណា?​» ជន​នោះ​ឆ្លើយ​ថា «​អញ​ជេរ​ឯង​នឹង ហើយ​យ៉ាងម៉េច​បើ​អញ​ជេរ​ម្រ៉ា​យ​ឯង តើ​ធ្វើ​អី​អញ?​»​។ ដោយ​ខឹង​ខ្លាំង​ពេក ទើប​គាត់​ច្រាន​បណ្ដាល​ឲ្យ​ដួល​រង​របួស​តែ​ម្ដង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ