ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ទៅ​ច្រូត ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ប្តី​ប្រពន្ធ​២​នាក់ បន្ទាប់​ពី​បាន​ដាំបាយ​ហូប​មិន​បាន​ពន្លត់ភ្លើង​ឲ្យ​អស់​នាំ​គ្នា​ទៅ​ច្រូតស្រូវ​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​បាក់​ស្នា​ក្រោម ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ ប្តី​ប្រពន្ធ​២​នាក់ បន្ទាប់​ពី​បាន​ដាំបាយ​ហូប​មិន​បាន​ពន្លត់ភ្លើង​ឲ្យ​អស់​នាំ​គ្នា​ទៅ​ច្រូតស្រូវ​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​បាក់​ស្នា​ក្រោម ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរ​សេ​នៅ​នី​យ៍​ត្រី​សន តា​ល់ អធិការរង​នគរបាល​ស្រុក​បារាយណ៍​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ​នេះ​ថា ជន​រង​គ្រោះ​នៅ​ក្នុង​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ ដែល​ប្តី​ឈ្មោះ​ម៉ៅ ចៀប អាយុ​៣៨​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ​ចូ​វ អ៊ី​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​២​នាក់ បន្ទាប់​ពី​បាន​ចម្អិន​អាហារ រួច​បាន​នាំ​គ្នា​ហូប​បាយ ហើយ​ស្រក​ពោះ​បន្តិច​ក៏​នាំ​គ្នា​ដើរទៅ​ច្រូតស្រូវ​ក្នុង​ស្រែ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​នោះ​ទេ ដោយ​ពុំ​បាន​ពន្លត់ភ្លើង​ចង្ក្រាន​ឲ្យ​បាន​ត្រឹមត្រូវ ក៏​បណ្តាល​ឲ្យ​រងើកភ្លើង​ចង្ក្រាន​ដែល​នៅ​សេសសល់​នោះ​ប៉ើង​ទៅ​ប៉ះ​ផ្ទះ​ធ្វើ​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ប្រជាពលរដ្ឋ​ជិតខាង​នាំ​គ្នា​ជួយ​ពន្លត់​ដែរ តែ​មិន​អាច​ចូល​ទៅ​ជិត​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង ទម្រាំ​តែ​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​របស់​អធិការ​រ​ដ្ឋា​ន​ស្រុក​ទៅ​ដល់​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​នោះ ផ្ទះ​ទាំងមូល​ត្រូវ​ឆេះ​អស់​បាត់​ទៅ​ហើយ សម្ភារៈ​ដែល​ត្រូវ​ខូចខាត​រួម​មាន ផ្ទះ​២​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ជញ្ជាំង​បាំង​ស្លឹក ម៉ូតូ​ហុងដា​ម៉ាក​វេ​វ​០១​គ្រឿង ស្រូវ​ចំនួន​១០​បេ ឈើ​២​ម៉ែត្រគូប និង​សម្ភារ​មួយ​ចំនួន​ទៀត នៅ​ក្នុង​នោះ​ផង​ដែរ ។

លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា មុន​នឹង​ចេញពីផ្ទះ​ទៅ​ប្រកប​របរការ​ងារ​ផ្សេង​ៗ​នោះ​ត្រូវ​បិត​បា​រ៉ែត​ភ្លើង និង​ពន្លត់ភ្លើង​ចង្ក្រាន​ឲ្យ​ត្រឹម​ត្រូវជា​មុន​សិន​ចៀសវាង​នូវ​កំហុសឆ្គង​នាំ​ឲ្យ​មានការ​បាត់បង់ និង​ស្តាយស្រណោះ​ដូច​ជា​ករណី​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ