ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចុះ​ពិនិត្យ​គុណភាព​ទេ បែរជា​ហៅ​ម្ចាស់​មក​សួស្តី​ទៅ​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ទឹកសៀង និង​ទឹកម្ទេស​មួយ​កន្លែង ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ឬ​ស្សី​៣…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ទឹកសៀង និង​ទឹកម្ទេស​មួយ​កន្លែង ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​ព្រឹក​ថ្ងៃ​១០ ខែធ្នូ ឆ្នាំ​២០១៧ ។

លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ​ឲ្យ​ដឹង​ថា ការ​ចុះ​មក​ត្រួតពិនិត្យ​ទីតាំង​ផលិត​ទឹកសៀង និង​ទឹកម្ទេស​ខាងលើ​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​អាជ្ញាធរ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​លើ​បញ្ហា​អនាម័យ ដោយ​មាន​ក្លិន​សាយភាយ​ខ្លាំង​ចេញ​មក​ខាងក្រៅ​ប៉ះពាល់​ដល់​ខ្យល់​ដង្ហើម​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ។

លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​អាជ្ញាធរ​គ្រាន់តែ​ចុះ​មក​ពិនិត្យ​មើល​ជាក់ស្តែង​សិន​នោះ​ទេ ហើយនឹង​កំណត់​កាល​បរិ​ច្ឆេ​ត​ឲ្យ​ម្ចាស់​ទីតាំង​ចូល​ទៅ​បកស្រាយ​បំភ្លឺ​តប​នឹង​បណ្តឹង​ពលរដ្ឋ ។ ទន្ទឹម​នឹង​នោះក៏​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​យក​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​អនុញ្ញាត្តិ​ច្បាប់​ឲ្យ​ដំណើរការ​អាជីវកម្ម​ទៅ​បង្ហាញ​ជូន​អាជ្ញាធរ​ផង​ដែរ ក្នុង​ករណី​ដែល​ម្ចាស់​ទីតាំង​មិន​មានច្បាប់​អនុញ្ញាត្តិ​ត្រឹមត្រូវ​ពី​មន្ទីរ​ជំនាញ ឬ​ក្រសួង​ពាក់ព័ន្ធ​ទេ អាជ្ញាធរ​នឹង​សម្រេច​បិទ​អាជីវកម្ម​នេះ​ចោល​ទាំងស្រុង ហើយ​មិន​បន្ត​អនុញ្ញាត្តិ​ឲ្យ​ដំណើរ​អាជីវកម្ម​សារ​ជា​ថ្មី​តទៅ​ទៀត​ឡើយ ។

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​ទីតាំង​ផលិត​ទឹកសៀង និង​ទឹក​ម្ទេ​ច​ខាងលើ​ធ្លាប់​ត្រូវ​បាន​កម្លាំង​ប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ហៅ​កាត់ គ​.​ប​.​ផ​.​ក ដោយ​ឯកភាព​ពី​លោក​ងិ​ន ពេ​ជ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​អាជីវកម្ម​នេះ​ជា​បណ្តោះអាសន្ន​សិន ក្រោយ​រក​ឃើញ​ថា ផលិតផល​ទឹកសៀង​នៃ​ទីតាំង​ខាងលើ មិន​បាន​ចុះបញ្ជី​ផលិតផល​ជាមួយ​ស្តង់ដារ​កម្ពុជា​ត្រឹមត្រូវ​តាម​ច្បាប់ ។ ក្រោយ​ការ​ផ្អាក​អាជីវកម្ម​បាន​៤​ថ្ងៃ អាជីវកម្ម​នេះ​ក៏​ដំណើរការ​វិញ​ជា​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ