ក្នុងអំឡុងពេលជិតដាច់ឆ្នាំ២០១៧ តារាដែលបង្ហាញរូបថតលើInstagram មានមនុស្សបើកមើលច្រើនបំផុត គ្មាននរណាក្រៅពីតារាចម្រៀងសេឡេណា ហ្គោម៉េស ទេដោយមានអ្នកមើលដល់ទៅ១៣០លាននាក់ឯណោះ ។
តារាល្បីស្ថិតក្នុងចំណោមថ្នាក់ពីទី១ដល់ទី១០ ដែលមានអ្នកបើកមើល Instagram ច្រើនបំផុតរួមមាន ៖
១-នាងសេឡេណា ហ្គោម៉េស មានអ្នកតាមដានរូបភាពចំនួន១៣០លាននាក់
២-គ្រីស្ទៀនណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ដ៏ល្បីនៅលើពិភពលោក មានអ្នកតាមដានចំនួន១១៦លាននាក់
៣-នារីតារាចម្រៀងអារីអេណា ហ្គ្រែនដេ មានទស្សនិកជនតាមដានដល់ទៅ១១៥លាននាក់
៤-នាងប៊ីយ៉ុន សេ តារាចម្រៀងមានចំនួនអ្នកចូលមើលចំនួន១០៨លាននាក់
៥-នាងគីម កាដាសៀន នារីមានកំប៉េះគូទធំ មានអ្នកតាមដានចំនួន១០៤លាននាក់
៦-នាងថៃល័រ ស្វ៊ីហ្វ មាន១០៤លាននាក់
៧-នាងខេលី ជេន្នី មានអ្នកតាមដានចំនួន៩៩,៥លាននាក់
៨-លោកដាវ៉េន ដឺរ៉ុក ចនសុន ជាតារាសម្តែងមានអ្នកតាមដានចំនួន៩៦លាននាក់
៩-លោកចាស្ទីន ប៊ីប៊័រ ជាតារាចម្រៀងល្បី មានអ្នកតាមដានរូបថតចំនួន៩៤លាននាក់
១០-នាងខេនដាល ជេន្នើរ ជាតារាបង្ហាញម៉ូដ ប្អូនស្រីឪពុកទីទៃរបស់នាងគីម កាដាសៀន មានអ្នកតាមដាន៨៤,៨លាននាក់។
ចែករំលែកព័តមាននេះ