ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បដិមាករ​៤​អង្គ ដាក់​នៅ​ភ្នំ​កំចាយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បដិមាករ​៤​អង្គ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ទៅ​វត្ត​ភ្នំ​កំចាយ តែ​មន្ទីរ​ធម្មការ​គ្រោង​និមន្ត​ព្រះសង្ឃ​មក​សាកសួ​វត្ត​ភ្នំ​កំចាយ គឺជា​វត្ត​មួយ​នៅ​ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ។ វត្ត​ភ្នំ​កំចាយ​មាន​ចម្ងាយ​ជិត​៥​គឺ​ឡូ​ម៉ែត្រ ដោយ​ឆ្លង​ជ្រោះ​កាត់​ភ្នំ​៨​ជាន់​ចាប់ពី​រមណី​ដ្ឋា​ន​ទឹកឈូ…

ខេត្តកំពត ៖ បដិមាករ​៤​អង្គ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ទៅ​វត្ត​ភ្នំ​កំចាយ តែ​មន្ទីរ​ធម្មការ​គ្រោង​និមន្ត​ព្រះសង្ឃ​មក​សាកសួ​វត្ត​ភ្នំ​កំចាយ គឺជា​វត្ត​មួយ​នៅ​ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ។ វត្ត​ភ្នំ​កំចាយ​មាន​ចម្ងាយ​ជិត​៥​គឺ​ឡូ​ម៉ែត្រ ដោយ​ឆ្លង​ជ្រោះ​កាត់​ភ្នំ​៨​ជាន់​ចាប់ពី​រមណី​ដ្ឋា​ន​ទឹកឈូ ទៅ​កាន់​វត្ត កាលពី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ ។

បដិមាករ​៤​អង្គ​ទម្ងន់​៤០០​គីឡូក្រាម ឆ្លាក់​ធ្វើអំពើ​ថ្ម​សុទ្ធ ត្រូវ​បាន​គេ​ជួល​ឲ្យ​អ្នកមាន​កម្លាំង ខ្លាំងក្លា​ដាក់​រ៉ឺ​ម៉ក់​ម៉ូតូ​អូស និង​រុញ​ទៅ​តំកល់​ទុក​ក្នុង​វត្ត​ភ្នំ​កំចាយមា​ដែល​មាន​ផ្លូវលំ​បាក់ និង​គ្រោះថ្នាក់​បំផុត ។ គេ​បានដឹង​ថា​បដិមាករ​ទាំង​៤​ព្រះ​អង្គ​នេះ គឺ​ធ្វើ​តាម​រចនា​បទ​ជា​សាសនា​ផ្សេង​ទៅ​វិញ​ទេ មិន​ធ្វើ​តាម​រចនា​បត់​របស់​ខ្មែរ​ទេ ។
លោក​ផង់ សុ​ធន់ អាយុ​៦៨​ឆ្នាំ ជាងគំនូរ​និង​ជាង​ធ្វើ​បដិមាករ​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ព្រះ​បដិមាករ​៤​ព្រះ​អង្គ​នេះ មិន​ដែល​ឃើញ​ដាក់​នៅ​ក្នុង​ទី​អារាម​ខ្មែរ​យើង​ទេ គេ​ធ្វើ​តាម​របៀប​សាសនា​ផ្សេង ។ លោក​ប្រាប់​បន្ត​ថា យើង​មិន​ស្អប់ ឫ​រើសអើង​សាសនា​ផ្សេង​ទេ តែបើ​គេ​យក​ទៅ​បំណង​ណាមួយ​នោះ​គួ​តែ​ដាក់​នៅ​កន្លែង​ផ្សេង​ឲ្យ​ដាច់​ពី​វត្ត​ខ្មែរ​កាន់តែ​ល្អ ៕
លោក​នាក់ យិ​ត​ថូ​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​ដឹង​ថា វត្ត​ភ្នំ​កំចាយមា​មិន​ទាន់​មានច្បាប់​បង្កើត​ជា​វត្ត​អារាម​ទេ តែ​កកើត​ឈ្មោះ​វត្ត​ភ្នំ​កំចាយមា​នេះ​ព្រះសង្ឃ​មួយ​អង្គ​ទេ ជា​នាក់​ផ្ដើម​ឲ្យ​កើត​មាន​ជា​វត្ត ។ លោក​នាក់ យិ​ត​ថូ​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​និយាយ​ថា ចំណែក​បដិមាករ​៤​អង្គ​នេះ ពិនិត្យ​មើលទៅ​មិន​តាម​រចនា​បត់​របស់​សាសនា​ខ្មែរ​យើង​ទេ តែ​លោក​គ្រោង និង​និមន្ត​ព្រះ​តេជគុណ​សុវណ្ណ​គង្គា​គង់នៅ​ភ្នំ​កំចាយ​មក​សួ​នាំ ។ គេ​ធ្លាប់​បានដឹង​ថា បច្ចុប្បន្ន​វត្ត​ភ្នំ​កំចាយ​ស្ថិត​នៅ​ក្នុង​ដី​ឧទ្យាន​ជាតិ​ព្រះ​ម​នី​វង្ស​បូកគោ​មាន​បដិមាក​៥០០​អង្គ និង​មាន​គង់​ធ្វើអំពើ​លោហធាតុ​មាន​តម្លៃ​ខ្ពស់​បំផុត ហើយ​ភាគច្រើន​ជនជាតិ​វៀតណាម​ឡើង​ទៅ​កាន់​ទីកន្លែង​គោរព​បូជា​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ