ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់ចិត្តម៉្លេះកូនទុកចៅស្រីតូចឲ្យម៉ែមើលទាំងវេទនា(មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកអ៊ុំស្រីម្នាក់ឈ្មោះជឿន អាយុ៥៦ឆ្នាំ នៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រស់នៅនឹងផ្ទះដ៏តូចមួយជាមួយចៅស្រី មានជីវភាពក្រីក្រដើរតែស៊ីឈ្នួលអ្នកជិតខាងគ្រាន់បានកម្រៃ…

ខេត្តបន្ទាយមានជ័យ ៖ លោកអ៊ុំស្រីម្នាក់ឈ្មោះជឿន អាយុ៥៦ឆ្នាំ នៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រស់នៅនឹងផ្ទះដ៏តូចមួយជាមួយចៅស្រី មានជីវភាពក្រីក្រដើរតែស៊ីឈ្នួលអ្នកជិតខាងគ្រាន់បានកម្រៃ ជាលុយ ឬជាអង្ករយកមកហូប និងចិញ្ចឹមចៅស្រីម្នាក់ ដែលមានអាយុជិត៣ឆ្នាំ ដែលត្រូវម្តាយយកមកដើរទុកចោលឲ្យគាត់មើលថែ តាំងពីចៅស្រីគាត់មានអាយុមិនទាន់ដល់១ខួបផង។

ឥឡូវមានអាយុជិត៣ខួបហើយ តែមិន ឃើញម្តាយមកមើលកូន ឬផ្ញើលុយដើម្បីជួយទំនុកបម្រុងនោះឡើយ គឺបានបាត់ដំណឹងសូន្យឈឹង ។ នៅពេលជួបជាមួយភ្នាក់ងារព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍យើងប្រចាំខេត្តបន្ទាយមានជ័យ អ៊ុំស្រីគាត់បានរៀបរាប់ថា គាត់មេម៉ាយជាង២០ឆ្នាំមកហើយ ប្តីគាត់បានស្លាប់ចោល ដោយជំងឺប្រចាំកាយ និងបានបន្សល់ជាចំណងដៃកូនស្រីម្នាក់ចិញ្ចឹមបីបាច់ថែរក្សា ។

រហូតដល់កូនស្រីបានធំពេញរូបនាងបានទៅធ្វើការនៅប្រទេសថៃ ហើយក៏មានប្តីនៅទីនោះតែគាត់មិនដែលឃើញមុខកូនប្រសារនោះឡើយ ។ ដោយទទួលដំណឹងថា កូនស្រីមានប្តីទម្ងន់ជិតគ្រប់ខែក៏ឲ្យកូនត្រឡប់មកផ្ទះ ដើម្បីសម្រាលកូននៅស្រុកខ្មែរវិញ ។ ក្រោយកូនស្រីបានសម្រាលកូនរួចបានរយៈពេលកូនជិត១ខួប ស្រាប់តែម្តាយទៅបាត់មិនដឹងទៅណាទេ តែលឺថាទៅភ្នំពេញ តាំងពីចេញទៅមិនដែលទទួលដំណឹងអ្វីទេ ទល់ពេលនេះកូនស្រី ត្រូវជាចៅគាត់នោះមានអាយុជិត៣ឆ្នាំទៅហើយ ។ អ៊ុំស្រីជឿន បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយជាសម្ភារ និងថវិកាផងសព្វថ្ងៃនេះគាត់រស់នៅលើដីគេ តែមួយបាតផ្ទះប៉ុណ្ណោះ ។

អ៊ុំស្រីឈ្មោះផរ ម៉ាក ជាអ្នកជិតខាង និងជាអ្នកបានផ្តល់ដីឲ្យសង់ផ្ទះតូចមួយនៅ និងលោកយាយម្នាក់ទៀតជាអ្នកជិតខាងរួមទាំងអ៊ុំស្រីម្នាក់ទៀត ដែលបានជួលគាត់ទៅវាចស្រូវហាលថ្ងៃ ឈ្មោះប៉ៃ ផាប មានចំណាប់អារម្មណ៍ថា អ៊ុំស្រីជឿននេះ គាត់គ្មានអ្នកទីពឹងទេ មានកូនស្រី ដើរចោលគាត់បាត់ សូម្បីតែដំណឹងក៏បាត់ឈឹង ថែមទាំងទុកកូនស្រីតូចមួយឲ្យគាត់មើលថែទាំទៀត សព្វថ្ងៃនេះគាត់ដើរស៊ីឈ្នួលគេគ្រាន់តែបានលុយតិចតួច និងអង្ករយកមកហូបពីនាក់យាយ ហើយនឹងចៅប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ