ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កៀរ​កញ្ចក់​រថយន្ត​ខ្ទាត​ទៅ​កណ្ដាល​ផ្លូវស្លា.ប់​តែ​ម្តង (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុ​ជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មណ្ឌល​សុខភាព​ដង្កោ ខណៈ​ពេល​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើការ ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជ្រុល​ទៅ​កៀរ​កញ្ចក់​រថយន្ត​១​គ្រឿង​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្តាល​ថ្នល់ ។ ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត បើកទៅ​ដល់​បុក​កិន​ចំពាក់​កណ្ដាល​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​បែប​នេះ​តែ​ម្ដង ។ ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ យុ​ជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មណ្ឌល​សុខភាព​ដង្កោ ខណៈ​ពេល​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើការ ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជ្រុល​ទៅ​កៀរ​កញ្ចក់​រថយន្ត​១​គ្រឿង​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្តាល​ថ្នល់ ។ ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត បើកទៅ​ដល់​បុក​កិន​ចំពាក់​កណ្ដាល​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​បែប​នេះ​តែ​ម្ដង ។ ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌ​ង្កោ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ​តាប់ ណា​ក់ អា​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ភូមិ​អន្លង់​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ជិះ​ម៉ូតូ​១​គ្រឿង សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ស្លាក​លេខ​កំពង់ចាម​១I-៩៦១១ ។ ចំណែក​រថយន្ត​កូរ៉េ ពណ៌​ខៀវ ដឹក​អីវ៉ាន់ ស្លាក​លេខ ភ្នំពេញ​២B-៨៥០៣ បើក ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ និង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​នៅ​តែ​ព្រូ​ម្នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។ ដោយឡែក​ម៉ូតូ​១​គ្រឿង​ទៀត ដែល​បាន​បើក​បុក និង​កិន​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​នោះ​មិន​ត្រូវ​បាន​គេ​ចាំ​ម៉ាក និង​ស្លាក​លេខ​ឡើយ ព្រោះ​បាន​គេច​ទៅ​បាត់​ដែរ ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត មួយ​គ្រឿង​នោះ​បាន​បើក​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ឈប់​អែប​ខាង ហើយ​អ្នក​បើក​ចុះ​បត់ជើងតូច លុះ​បត់ជើង​រួច​ក៏​បាន​បើក​ចេញដំណើរ​បន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ទើបតែ​បើក​ៗ​យែ​ត​មិន​ទាន់​ផុត​ពី​កន្លែង​ឈប់​ផង ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​ល្មម ។ ពេល​នោះ​ដៃចង្កូត​ម៉ូតូ​បាន​កៀរ​ទាក់​ជាមួយ​កញ្ចក់​រថយន្ត​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្ដាលផ្លូវ ហើយ​រង​របួស ។ ស្រប​ពេល​នោះ​ដែរ​ក៏​មាន​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត មិន​ស្គាល់​ម៉ាក​បើកបរ​ស្របគ្នា​ពី​លិចទៅ​កើត​បាន​ទៅ​ដល់​បុក​នឹង​កិន​ចំពាក់​កណ្ដាល​ខ្លួន​បណ្ដាល​ឲ្យ​យុវជន​នោះ​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មណ្ឌល​សុខភាព​ដង្កោ ។

បន្ទាប់​មក​នគរបាល​បាន​ទំនាក់ទំនង​ទៅ​គ្រួសារ​ឲ្យ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ