ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឱ្យ​នារី​បម្រើ​បង្ហាញ​ដើមទ្រូង

6 ឆ្នាំ មុន

«Daily Star» ផ្សាយ​ថា ​បណ្តា​នារី​សិច​ស៊ី​នៅ​ក្នុង​ហាង​កាហ្វេ​បាន​ជោគជ័យ​ក្នុង​រឿង​ក្តី​មួយ​នៅ​ពេល​តុលាការ​អា​មេ​រិ​ក​ចេញ​សាលក្រម​អនុញ្ញាត​ឱ្យ​ពួក​នាង​ស្លៀកពាក់​ឈុត​ក្នុង​បម្រើ​កាហ្វេ​ជូន​ភ្ញៀវ និង​ផ្អែក​លើ​សិទ្ធិ​សេរីភាព​តាម​រដ្ឋធម្មនុញ្ញ ។ នារី​បុគ្គលិក​ប្រចាំ​ហាង «Candy Girls Espresso»…

«Daily Star» ផ្សាយ​ថា ​បណ្តា​នារី​សិច​ស៊ី​នៅ​ក្នុង​ហាង​កាហ្វេ​បាន​ជោគជ័យ​ក្នុង​រឿង​ក្តី​មួយ​នៅ​ពេល​តុលាការ​អា​មេ​រិ​ក​ចេញ​សាលក្រម​អនុញ្ញាត​ឱ្យ​ពួក​នាង​ស្លៀកពាក់​ឈុត​ក្នុង​បម្រើ​កាហ្វេ​ជូន​ភ្ញៀវ និង​ផ្អែក​លើ​សិទ្ធិ​សេរីភាព​តាម​រដ្ឋធម្មនុញ្ញ ។

នារី​បុគ្គលិក​ប្រចាំ​ហាង «Candy Girls Espresso» មាន​ទំនាស់​ជាមួយ​អាជ្ញាធរ​ក្រុង Everett រដ្ឋ​វ៉ា​ស៊ី​ន​តោន តាំងពី​ខែសីហា ដោយ​ហាម​ពួក​នាង​បញ្ចេញ​សុ​ដង់​លើក​កាហ្វេ​ជូន​អតិថិជន ។ ជា​ការ​ឆ្លើយ​តប​ពួក​នាង​ប្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ការ​ហាម​នោះ ។ នារី​ដ៏​សិច​ស៊ី​ទាំងនោះ​បាន​តវ៉ា​ប្រឆាំង​តប​អាជ្ញាធរ​ដោយ​មាន​អំណះអំណាង​ថា ច្បាប់​ដែល​ក្រុង​កំណត់​នេះ​ល្មើស​លើ​រដ្ឋធម្មនុញ្ញ ។ ចុង​ក្រោយ​តុលាការ​យល់​ស្រប និង​សម្រេច​ថា​ពួក​នាង​គួរ​ទទួល​ការ​អនុញ្ញាត​ឱ្យ​តុបតែង​ឈុត​អ្វី​ក៏​បាន​តាម​ដែល​ពួក​នាង​ពេញចិត្ត ។

អាជ្ញាធរ​នៅ​ទីក្រុង​បាន​ដាក់​សម្ពាធ​ថា ការ​តុបតែង​កាយ​ឈុត​ដ៏​ស្រើបស្រាល​របស់​ពួក​នាង គឺជា​ដើមហេតុ​បង្កើន​បទឧក្រិដ្ឋ​ផ្លូវភេទ និង​ចោទប្រកាន់​ថា​នារី​បម្រើ​នៅ​ក្នុង​ហាង​កាហ្វេ​ថា​ជា​ការ​តុបតែង​ឯកសណ្ឋាន​មិន​សមរម្យ​នៅ​ទី​សាធារណៈ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​តុលាការ​បញ្ជាក់​ថា បម្រាម​នោះ​ហាក់ដូចជា​លាតសន្ធឹង​ខុស​បែបបទ និង​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ហាង​បំពាន​លើ​រដ្ឋធម្មនុញ្ញ ។ ការ​កាត់ក្តី​របស់​តុលាការ ស្រប​ពេល​ការ​ទាមទារ​របស់​មេធាវី​របស់​នារី​បម្រើ​ការងារ និង​បញ្ជាក់​​ប្រាប់​អ្នក​សារព័ត៌មាន​ថា​បម្រាម​នោះ​មិន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ