ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​អង្កត់ខ្មៅ​3​ក្បាល​ញាស់​ក្នុងដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១៧ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ WCS ឱ្យ​ដឹង​ថា បន្ទាប់​ពី​បានការ​ការពារ​ពី​សមាជិក​សហគមន៍​អស់​រយៈពេល​៥​ស​ប្តា​ហ៍ កូន​សត្វ​អង្កត់​ខ្មៅ​ចំនួន​៣​ក្បាល​បាន​ញាស់​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្មទណ្ឌ​នៃ​តំបន់​ខ្ពង់រាប​ខាងជើង​ប្រទេស​កម្ពុជា…

ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១៧ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ WCS ឱ្យ​ដឹង​ថា បន្ទាប់​ពី​បានការ​ការពារ​ពី​សមាជិក​សហគមន៍​អស់​រយៈពេល​៥​ស​ប្តា​ហ៍ កូន​សត្វ​អង្កត់​ខ្មៅ​ចំនួន​៣​ក្បាល​បាន​ញាស់​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្មទណ្ឌ​នៃ​តំបន់​ខ្ពង់រាប​ខាងជើង​ប្រទេស​កម្ពុជា ដែល​ផ្តល់​ជា​ក្តី​សង្ឃឹម​ដល់​អនាគត​នៃ​ការ​អភិវឌ្ឍ​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ ។

អង្កត់ខ្មៅ (​ឬ​ដំបងគ្រញូង​) គឺជា​សត្វ​ស្លាប​ដ៏​កម្រ​មួយ​ប្រភេទ​នៅ​ក្នុង​តំបន់​អាស៊ី និង​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​រង​គ្រោះជា​សាកល ។ តាម​ការ​ប៉ាន់​ប្រមាណ អង្កត់ខ្មៅ​នៅ​លើ​សាកលលោក​មាន​ចំនួន​ចន្លោះ​ពី​១៥.០០០​ក្បាល​ទៅ​៣៥.០០០​ក្បាល ហើយ​ភាគច្រើន​នៃ​ចំនួន​ទាំង​អស់នោះ​មាន​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ។ សត្វ​អង្កត់ខ្មៅ​ចំនួន​តិច​ជាង​១០​គូ​ប៉ុណ្ណោះ កំពុង​រស់នៅ​កម្ពុជា​ដែល​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​គេ​តែងតែ​អង្កេត​ឃើញ​មាន​វត្តមាន​សត្វ​ស្លាប​ដ៏​កម្រ​មួយ​នេះ ។

លោក​យឿ​ន យឺ​ប ដែល​ជា​អ្នករក​ឃើញ​សំបុក ហើយ​ត្រូវ​បាន​អង្គការ WCS​ជួល​ឱ្យ​យាម​សំបុក​សត្វ​អង្កត់ខ្មៅ​នេះ បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​ដែល​បាន​ឃើញ​កូន​សត្វ​អង្កត់ខ្មៅ​ទាំង​៣​ក្បាល​នេះ ពីព្រោះ​ពួក​វា​គឺជា​ប្រភេទ​សត្វ​ស្លាប​កម្រ ហើយ​​យើង​មិនសូវ​ប្រទះ​ឃើញ​ពួក​វា​នៅ​ក្នុង​ព្រៃ​ឡើយ​។ ខ្ញុំ​បាន​សម្រេច​ការងារ​យាម​សំបុក​នេះ ហើយ​សង្ឃឹមថា​អ្នក​ផ្សេង​ទៀត​នឹង​ជួយ​អភិរក្ស​ពួក​វា​ឱ្យ​នៅ​គង់វង្ស »​។

កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប​នៅ​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ត្រូវ​បាន​រៀប​បង្កើត​ឡើង​ដើម្បី​ទប់ស្កាត់​ការ​ប្រមូល​យក​ពង និង​កូន​សត្វ​ស្លាប សំខាន់​ៗ ។ តាម​រយៈ​កម្មវិធី​នេះ ប្រជាជន​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប និង​ដែន​ជម្រក​សត្វ​គូលែន ព្រហ្ម​ទេព​ដែល​ធ្លាប់តែ​ប្រមូល​យក​ពង​កូន​សត្វ​ស្លាប ទទួល​បាន​ប្រាក់​លើកទឹកចិត្ត ប្រសិនបើ​ពួក​គាត់​ចូលរួម​ថែរក្សា និង​ការពារ​សំបុក​ពង​កូន​របស់​សត្វ​ស្លាប សំខាន់​ៗ​រហូត​ដល់​កូន​ញាស់ និង​ហើរ​ចេញពី​សំបុក ។

លោក​រស់ វ៉ា​ន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព នៃ​ក្រសួង​បរិស្ថាន និង​អង្គការ​WCS បាន​និយាយ​ថា​៖ «​អង្កត់ខ្មៅ​គឺជា​ប្រភេទ​ដ៏​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពួក​វា​មាន​របា​៉​យ​នៅ​ច្រើន​ទីកន្លែង ប៉ុន្តែ​ចំនួន​របស់​ពួក​វា​មាន​តិចតួច​ណាស់​។ ប្រសិនបើ​យើង​មិន​អភិរក្ស ពួក​វា​នឹង​ផុត​ពូជ​នៅ​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី »​។

តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា រួម​មាន​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ឆែប និង​ជម្រក​សត្វព្រៃ​ព្រះ​រកា ។ អង្គការ WCS សហការ​ជាមួយ​ក្រសួងបរិស្ថាន បង់ប្រាក់​ឱ្យ​សមាជិក​សហគមន៍​ដើម្បី​ការពារ​សំបុក​សត្វ សំខាន់​ៗ​ដែល​ងាយ​រង​ការ​គំរាមកំហែង​ពី​ការ​ប្រមូល​យក​ពង​កូន និង​សត្វ​ដទៃ​ស៊ី​ពង​វា​ជា​អាហារ ។

តាម​រយៈ​កម្មវិធី​នេះ ប្រជា​សហគមន៍​ដែល​ធ្លា​បប់​តែ​ប្រមូល​យក​ពង​កូន​សត្វ​ស្លាប បាន​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ថែរក្សា និង​ការពារ​សត្វ​ស្លាប​ដ៏​ស្រស់​ស្អាត​ទាំង​អស់នោះ​វិញ ដូច​ជា​សត្វ​អង្កត់ខ្មៅ​នេះ​ជាដើម ។

លោក​សុង ច័ន្ទ​សុ​ជាតិ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​និយាយ​ថា​៖ «​តំបន់​ខ្ពង់រាប​ខាងជើង​ប្រទេស​កម្ពុជា គាំទ្រ​ការ​រស់នៅ​របស់​ថនិកសត្វ​ប្រភេទ​រង​គ្រោះជា​សាកល​​ចំនួន​៥៧​ប្រភេទ និង​សត្វ​ស្លាប​ចំនួន​៣០០​ប្រភេទ​។ ការ​ថែរក្សា និង​ការ​ការពារ​តំបន់​នេះ ពិតជា​ចាំបាច់​ខ្លាំង​ណាស់​ដើម្បី​ធានា​ដល់​ការ​ពង​កូន និង​ការ​រស់រាន​នៃ​សត្វ​ព្រៃ សំខាន់​ៗ ។ សូម​ចូលរួម​ថែរក្សា និង​ការពារ​សត្វព្រៃ​នៅ​កម្ពុជា​ដោយ​បញ្ឈប់​ការ​ទិញ ឬ​បរិភោគ​សាច់សត្វ​ព្រៃ​ជាដើម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ