ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​មិនដឹង​ថា​ព្រលឹង​ដល់​ណា​ទេ បើ​តែ​បែប​នេះ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​៣​នាក់​រង​របួសធ្ងន់ នឹង​៣​នាក់​ទៀត​រង​របួសស្រាល ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​គ្នា​កាលពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​ដងផ្លូវ​គ្រួ​ស​ក្រហម ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ…

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​៣​នាក់​រង​របួសធ្ងន់ នឹង​៣​នាក់​ទៀត​រង​របួសស្រាល ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​គ្នា​កាលពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​ដងផ្លូវ​គ្រួ​ស​ក្រហម ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ចរាចរណ៍​លើក​ទី​១- ឈ្មោះ​ខន វិត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រង​របួស​បាក់ជើង​ខាងស្តាំ នឹង​ម្នាក់​ទៀត​ឈ្មោះ​ខន ណា​វី ភេទ​ស្រី រង​របួស​បាក់​ភ្លៅ​ទាំង​២ ហើយ​ខាង​ជិះ​ម៉ូតូ ពណ៌​ខ្មៅ​លា​យស គ្មាន​ស្លាក​លេខ បុក​ជាមួយនឹង​រថយន្ត​ស៊េរី​៩១ ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ​២B-៩៧៧៨ បើក​បញ្ច្រាសទិស​គ្នា ។

ចរាចរណ៍​លើក​ទី​២ បង្ក​ឡើង​ម៉ូតូ​នឹង​ម៉ូតូ បើកបរ​បញ្ច្រាសទិស​គ្នា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ង៉ែត គុ​ន្ធា​ភេទ​ស្រី អាយុ​២៣​ឆ្នាំ រង​របួស​បាក់​ថ្គាម ហើយ​សន្លប់ ទី​២-​ឈ្មោះ​សាំង ស្រី​ម៉ាច ភេទ​ស្រី​អាយុ​២៧​ឆ្នាំ ទី​៣-​ឈ្មោះ​មក​រា ភេទ​ប្រុស អាយុ​៥​ឆ្នាំ រង​របួសស្រាល ទី​៤-​ឈ្មោះ​រឿ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​របួសស្រាល អ្នក​ទាំង​៤​នាក់​នេះ​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២​លើក​នេះ​ដោយសារ​តែ​បើកបរ​ក្នុង​ល្បឿន​លឿន​រៀង​ៗ​ខ្លួន ហើយ​ដី​ហុយ​មើល​គ្នា​មិនឃើញ​ផង​ទើប​កើត​មាន​គ្រោះថ្នាក់​បែប​នេះ ។

ក្រោយមក​ប៉ូលិស​បាន​នាំ​យក​ជន​រង​គ្រោះ​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មណ្ឌល​សុខភាព ចំណែក​ម៉ូតូ​នឹង​រថយន្ត​យក​ទៅ​រក្សា​ទុក្ខ​នៅ​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ