ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​មិនដឹង​ម៉េច ជ្រុល​ទៅ​បុក​រថយន្ត​ទាំង​កំរោល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ពួក​គេ​ទាំង​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​បុក​ពីក្រោយ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទាំង​កំរោល នៅ​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ច្រកចូល​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ ស្ថិត​ក្នុងភូមិ​របោះ​អង្គា​ញ់ សង្កាត់​ព្រែក​ឯង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ពួក​គេ​ទាំង​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​បុក​ពីក្រោយ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទាំង​កំរោល នៅ​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ច្រកចូល​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ ស្ថិត​ក្នុងភូមិ​របោះ​អង្គា​ញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១៣ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ពុំ​បាន​ស្គាល់​អត្តសញ្ញាណ ទេ ។ ដោយឡែក​ជន​រង​គ្រោះ​២​នាក់ ដែល​រង​របួស​ទី​១- ឈ្មោះ​ម៉ៅ ម៉ាច ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ទី​២-​ឈ្មោះ​ផោ​វ វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ។ អ្នក​ទាំង​២​មានស្រុក​កំណើត​នៅ​ភូមិ​តា​គោក ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​បុរស​៣​នាក់ ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ក្រហម ស្លាក​លេខ ព្រៃវែង ១C-៣៧៥៦ ជិះ​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័ ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន លុះដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​បុក​ផ្ទប់​ពីក្រោយ​រថយន្ត មិន​ចាំ​ម៉ាក​មួយ​គ្រឿង ដែល​កំពុង​ជិះ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ហើយ​បាន​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ដែល​ជា​អ្នក​ជិះ​កណ្តាល​ត្រូវ​បាក់​.​ក ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ដោយឡែក​២​នាក់​ទៀត ដែល​ជា​អ្នក​ឌុ​ប និង​អ្នក​អង្គុយ​ពីក្រោយ ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ។ ភ្លាម​ភាគី​ខាង​រថយន្ត​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ផង​ដែរ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង​នៅ​កន្លែង និង​អូស​យក​ម៉ូតូ​ជន​រង​គ្រោះ មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​សាច់ញាតិ​ជន​រង​គ្រោះ យក​ឯកសារ​មក​ផ្ទៀងផ្ទាត់ ហើយ​ទទួលយក​ទៅ​វិញ ។ ដោយឡែក​សព​ជន​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ