ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស​​អនុ​វិទ្យា​ល័យ​​ក្រចេះ​ក្រុង​ ឧបត្ថម្ភ​​សម្ភារ​គ្រឿង​ឧបភោគ​បរិភោគ​​ដល់​ក្រុម​យុវជន​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ សម្ភារ​ប្រើ​ប្រាស់​ និង​គ្រឿង​ឧបភោគ​បរិភោគ​​មួយ​ចំនួន​ត្រូវ​បាន​លោក​​គ្រូអ្នក​​គ្រូ​ និង​​​សិស្សានុសិស្ស​​នៃ​អនុ​វិទ្យា​ល័យ​ក្រចេះ​​​ឧបត្ថម្ភ​​ប្រគល់​ជូន​ដល់ក្រុម​និស្សិតរបស់​​សម្តេច​តេជោ​ក្រុម​ទី​៤ និង​ក្រុម​ការ​ងារ​បច្ចេក​​ទេស​ក្នុង​ក្រុម​ទី​៧ ដែល​កំពុងតែ​​បំពេញ​​បេសក​កម្ម​​ការ​ងារ​ប្រវត្តិ​​សាស្ត្រ​​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​ស្នួល ។

អំណោយ​ជា​សម្ភារ​​ទាំង​នេះ​ត្រូវបាន​ប្រគល់​ជូន​ដល់​តំណាង​​ក្រុម​យុវជន និង​​ក្រុម​ការ​ងារ​បច្ចេក​ទេស​កាល​ពី​​ព្រឹកថ្ងៃទី​​១០ វិច្ឆិកា ២០១២ ​នៅ​ក្នុង​បរិវេណ​​សាលា​អនុ​វិទ្យា​ល័យ​​ក្រចេះ​ ក្រុង​ក្រចេះ ​ដោយ​មាន​ការ​អញ្ជើញចូលរួមពី​សំណាក់​លោក​ធាម ហេង អនុ​ប្រធាន​​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត។ លោក​អ៊ុក ទំ នាយ​កសាលា​អនុ​វិទ្យា​ល័យ​​ក្រចេះ​ក្រុង​បាន​​ឱ្យ​ដឹង​​ថា អំណោយ​​ជា​សម្ភារ​ដែល​បាន​ប្រគល់​ជូន​​ដល់​ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​ និង​ក្រុម​ការ​ងារ​បច្ចេក​ទេស​​នា​ព្រឹក​នេះ​រួម​មាន​​មួយ​ក្រុម​ទទួល​បាន​មី​១០​កេស ​ទឹក​បរិ​សុទ្ធ​​១០​កេស ​ត្រី​ខ​១០០​កំប៉ុង ​និងប្រេង​សាំង​ចំនួន​៣០​លីត្រ ។

​លោក​នាយ​ក​សាលា​អនុវិទ្យា​ល័យ​ក្រចេះ​ក្រុង ​បាន​ឱ្យ​ដឹង​​ទៀតថា ​សម្ភារ​ទាំង​នេះ​​គឺ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​​ពី​​សំណាក់​​លោក​គ្រូ អ្នក​គ្រូ ​និង​សិស្សានុ​សិស្ស​​​នៃ​អនុ​វិទ្យា​ល័យ​ក្រចេះ​​ក្រុង​ជូន​ដល់​ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​តេជោ​ដែល​កំពុង​តែ​បំពេញ​​បេសក​កម្ម​ការ​ងារ​វាស់​វែង​ដីធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​​យ៉ាង​សកម្ម​នៅ​ក្នុង​ស្រុក​ស្នួល ​៕