ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មុខសញ្ញា​ថ្នាំ​ញៀន និង​ក្រុម​អ្នក​ជល់​មាន់បាន​មួយ​សម្បុក

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់ និង​ជា​មុខសញ្ញា​ថ្នាំ​ញៀន​មួយ​ក្រុម​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ធ្វើការ​បង្ក្រាប​បាន​មួយ​សម្បុក​ធំ បន្ទាប់​ពី​ពួក​គេ​ផ្តុំ​គ្នា​ជល់​មាន់ និង​ចែកចាយ​ថ្នាំ​ញៀន​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​អភិបាលខេត្ត​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​រង អ៊ូ…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់ និង​ជា​មុខសញ្ញា​ថ្នាំ​ញៀន​មួយ​ក្រុម​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ធ្វើការ​បង្ក្រាប​បាន​មួយ​សម្បុក​ធំ បន្ទាប់​ពី​ពួក​គេ​ផ្តុំ​គ្នា​ជល់​មាន់ និង​ចែកចាយ​ថ្នាំ​ញៀន​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​អភិបាលខេត្ត​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​រង អ៊ូ ផាត និង​កម្លាំង​នគរបាល​ខេត្ត ព្រមទាំង​ស្រុក​គងពិសី​ដឹកនាំ​ដោយ​លោក ឃឹម សុ​ផា​ន់​រ៉ា ជា​អធិការ​នគរបាល​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ សុក្រ​៥​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​កែស ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ប្រភព​ពី​មន្ត្រី​សាលាស្រុក​គងពិសី​បាន​ប្រាប់​ថា ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់ របស់​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ និង​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ដែល​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត គណៈ​បញ្ជាការ​ឯកភាព​ស្រុក កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត និង​ស្រុក បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​បទល្មើស​គ្រឿងញៀន និង​ល្បែង​ជល់​មាន់​នេះ​ប្រកបដោយ​ភាព​ជោគជ័យ ព្រមទាំង​ឃាត់ខ្លួន​មុខសញ្ញា​មាន​ដីកាចាប់ខ្លួន​ម្នាក់​ផង​ដែរ​។

ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ម៉ាត់ ធុ​ច និង​លោក​វរសេនីយ៍ឯក​ឃឹម សុ​ផា​ន់​រ៉ា បាន​ឈាន​ទៅ​ដល់​ការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហៃ ចិ​ត្រា ហៅ​ក្នុ​យ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៥​កញ្ចប់ ទូរស័ព្ទ​០៨​គ្រឿង ដាវ​២​ដើម កាំបិត​០១ មាន់​១៥​ក្បាល ជាល​ដាក់​មាន់ ចំនួន​៣២ ម្សៅ​ក្រាម​ពណ៌​ស​ជា​ច្រើន​កញ្ចប់​ទៀត​ដែល​ជនសង្ស័យ ដាក់​ចូល​ក្នុង​ដប​ទឹក​សុទ្ធ​ដើម្បី​បំផ្លាញ​ភស្តុ​តាង​។ ក្នុង​នោះ​ឃាត់ខ្លួន​មនុស្ស​៥​នាក់ ទី​១-​ឈ្មោះ ហៃ ចិ​ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​កែស ឃុំ​ព្រៃ​វិហារ (​មាន​ដីកាចាប់ខ្លួន​) ទី​២-​ឈ្មោះ ង៉ែត អៀង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​កែស ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ទី​៣-​ឈ្មោះ ហៀ​ម ភា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្មាច់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី។

ទី​៤-​ឈ្មោះ ឡុ​ង ភារ​ម្យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ទី​៥-​ឈ្មោះ ស៊ឹ​ម សំ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ស្វាយ​ទង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។ បន្ទាប់​ពី​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ ហៃ ចិ​ត្រា រួច​មក​សមត្ថកិច្ច​បាន​បន្ត​ធ្វើការ​ឆែកឆេរ​ផ្ទះ​ឈ្មោះ ហ៊ួ​ក ចាន់​ថន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ​។ ក្នុង​ការ​ឆែកឆេរ​នោះ​សមត្ថកិច្ច​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា គ្រឿងញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​១០​កញ្ចប់ មូ​តូ​៦​គ្រឿង មាន់​ជល់​២០​ក្បាល ដាវ​សាំ​ម៉ូ​រៃ​៣​ដើម ពូថៅ​ចំនួន​១​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ