ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់ ! បុក​ហើយ​ថយ​រថយន្ត​កិន​ថែម​រហូត​ដល់​ស្លា.ប់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​តុ រោងការ បើក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​រួច​កិន​ពីលើ​ជើង​បាក់ ហើយ​ថយក្រោយ​កិន​ថែម​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង គួរ​ឲ្យ​រន្ធត់​។…

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​តុ រោងការ បើក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​រួច​កិន​ពីលើ​ជើង​បាក់ ហើយ​ថយក្រោយ​កិន​ថែម​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង គួរ​ឲ្យ​រន្ធត់​។ ករណី គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៧-១៣៨ ស្ថិត​ក្នុងភូមិ ប្រ​សូត្រ​២ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​ប្រភព​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់ ស្លាក់​លេខ ស្វាយ​រៀង ១H -៥៧៤៧ (​មិន​ពាក់មួក​សុវត្ថិភាព​) ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត លុះ​មក​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ ប៉ើង​ស្ត្រី​ជិះ​ពីក្រោយ​បុក​នឹង​កញ្ចក់​រថយន្ត​រួច​ធ្លាក់​នៅ​លើ​ថ្នល់​ពីមុខ​រថយន្ត ។ ខណៈនោះ​រថយន្ត​មិន​ព្រម​ចាប់​ហ្វ្រាំង​ទេ​បើក​កិន​ស្ត្រី​រង​គ្រោះ​ពីលើ​ចំ​ជើង​ទៅ​ហួស​បន្តិច​ស្រាប់តែ ដាក់​លេខ​ថយក្រោយ​កិន​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​របួសធ្ងន់ និង​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ពី​បង្កហេតុ​រួច ជន​បង្ក​បាន​បើករថយន្ត​ទៅ​មុខ​បម្រុង​រត់គេច​ខ្លួន ក៏​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ចាប់ខ្លួន​បាន​ទាំង​មនុស្ស និង​រថយន្ត​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​មានឈ្មោះ ធុន សំបូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បើកបរ​រថយន្ត​ដឹក​កម្មករ មាន​ទីលំនៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង គ្មាន​របួស​ស្នាម​ទេ​។ រថយន្ត​បង្ក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​១​តោន​កន្លះ ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ ២AL-៥៧១៦ ទិស​ដៅ​ពី​លិចទៅ​កើត​។ ភាគី​ខាង​ម៉ូតូ​ឈ្មោះ វ៉ា​ន់ លី​ដា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ រង​របួសស្រាល​អ្នកបើកបរ​ម៉ូតូ​។

រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ រ័​ត្ន មន្នី​រ៉េ​ត ភេទ​ស្រី អាយុ ៦០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​)​។ ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​មធ្យោបាយ​ទាំង​ពីរ និង​ជន​បង្ក​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​និង​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ