ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​ស្ថិត​នៅ​ចន្លោះ​ជ្រលង​ភ្នំ​រង​ការ​រិះគន់​

6 ឆ្នាំ មុន

«Shanghaiist» របស់​ចិន​ផ្សាយ​ថា​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត​បាន​បង្ហាញ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ទីតាំង​មិន​អំណោយផល ដោយ​ខុស​ហុងស៊ុយ ជា​អគារ​កំពស់​៨​ជាន់ ស្ថិត​នៅ​ទី​ជនបទ ក្នុងស្រុក​យៀន​ឈួ​ន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។ តួ​អគារ​ស្ថិត​នៅ​ចំ​ចន្លោះ​កណ្ដាល​ជ្រលង​ភ្នំ…

«Shanghaiist» របស់​ចិន​ផ្សាយ​ថា​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត​បាន​បង្ហាញ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ទីតាំង​មិន​អំណោយផល ដោយ​ខុស​ហុងស៊ុយ ជា​អគារ​កំពស់​៨​ជាន់ ស្ថិត​នៅ​ទី​ជនបទ ក្នុងស្រុក​យៀន​ឈួ​ន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។ តួ​អគារ​ស្ថិត​នៅ​ចំ​ចន្លោះ​កណ្ដាល​ជ្រលង​ភ្នំ ខណៈ​ពេល​ពលរដ្ឋ​បាន​និយាយ​ចំអក​ថា​វា​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​នំ​ហេម​ប៊ើ​ហ្គ័​រ ។

ទោះបីជា​សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ចម្លែក ប៉ុន្តែ​អា​ជា្ញ​ធរ​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​សាងសង់ ព្រោះ​នៅ​ស្រុក​យៀន​ឈួ​ន​មាន​តំបន់​រាបស្មើ​តិចតួច ហើយ​ខាង​ផ្នែក​បុគ្គលិក​ក្នុង​សណ្ឋាគារ​ក៏​បញ្ជាក់​ថា​អគារ​នេះ​មាន​សុវត្ថិភាព​បំផុត ។ សណ្ឋាគារ​នោះ​ស្ថិត​នៅ​ក្នុង​ចំណុច​ដែល​មនុស្ស​មើលឃើញ​ច្រើន អាច​មានគំនិត​ថា​នឹង​គ្រោះថ្នាក់ ប៉ុន្តែ​ក៏​មិន​ដែល​ឃើញ​កម្ទេច​ថ្ម ឬ​ដី​ធ្លាក់​ចុះ​ទេ ។

ផ្ទុយ​ទៅ​វិញ​វា​បែរជា​មាន​ភាព​ស្ងប់ស្ងាត់​សម​ស្រប​ចំពោះ​អ្នក​ដែល​ចង់​សម្រាក​លំហែ​កាយ និង​មិន​រំខាន​ដោយ​ពន្លឺ​ថ្ងៃ សក្តិ​សម​សម្រាប់​អ្នក​ចង់​លំហែកាយ​ក្នុង​រយៈពេល​យូរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ