ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ដណ្តឹង​ព្រះ​អង្គ​ម្ចាស់​​ចូល​ចិត្ត​វែក​សក់ តើ​មាន​អត្ថន័យ​បែប​ណា?

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តាម​ទស្សនៈ​របស់​អ្នកជំនាញ​ខាង​កាយវិការ «Body Language» បង្ហាញ​ថា ហេតុ​អ្វី​បានជា​នាង Meghan Markle គូ​ដណ្តឹង​របស់​ព្រះ​អង្គ​ម្ចាស់​ហែ​រី​នៃ​ចក្រភព​អង់គ្លេស​ចូល​ចិត្ត​ប្រើ​ដៃ​ចាប​វែក​សក់​របស់​ខ្លួន ក្នុង​ពេល​ព្រះ​អង្គ​នាំ​នាង​បង្ហាញខ្លួន​ជា​សាធារណៈ?…

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តាម​ទស្សនៈ​របស់​អ្នកជំនាញ​ខាង​កាយវិការ «Body Language» បង្ហាញ​ថា ហេតុ​អ្វី​បានជា​នាង Meghan Markle គូ​ដណ្តឹង​របស់​ព្រះ​អង្គ​ម្ចាស់​ហែ​រី​នៃ​ចក្រភព​អង់គ្លេស​ចូល​ចិត្ត​ប្រើ​ដៃ​ចាប​វែក​សក់​របស់​ខ្លួន ក្នុង​ពេល​ព្រះ​អង្គ​នាំ​នាង​បង្ហាញខ្លួន​ជា​សាធារណៈ?

វេ​ប​សាយ​«Goodltouse Keeping-Com» បញ្ជាក់​ថា ជា​ធម្មតា​មនុស្ស​យើង​រមែង​មាន​កាយវិការ ផ្សេង​ៗ​គ្នា​ក្នុង​ពេល​ស្ថិត​នៅ​កន្លែង​ចង្អៀត ឬ​ស្ថានការណ៍​ដ៏​តានតឹង ។

ចំពោះ​នាង​Markle និង​មនុស្ស​នៅ​លើ​ពិភពលោក​មិនដឹង​ថា ការ​បង្ហាញ​អាការ​វែក​សក់​ខ្លួនឯង​មាន​អត្ថន័យ​បែប​ណា​ទេ ។

លោក​Blanca Cobb អ្នកឯកទេស​ខាង​កាយវិការ និង​ជា​អ្នកនិពន្ធ​សៀវភៅ Method of The Masters បញ្ជាក់​ប្រាប់​វេ​ប​សាយ​នោះ​ថា អ្នកខ្លះ​ចូល​ចិត្ត​ចាប់​សក់ លេង​ក្រចក ឬ​ត្រដុស​ដៃ​របស់​ខ្លួន គឺជា​វិធីសាស្ត្រ​ផ្នែក​ចិត្តសាស្ត្រ មាន​ភាព​តានតឹង​ក្នុង​ចិត្ត ឬ​មិនសូវ​រៀបរយ​ល្អ ខ្លះ​ទៀត​អាច​ប៉ះ​សក់​នៅ​ចំពោះ​មុខ​មហាជន ដោយ​មិនដឹង​ថា ត្រូវ​ប្រតិបត្តិ ឬ​និយាយ​អ្វី​ដែល​ល្អ ។

ព្រះ​អង្គ​ម្ចាស់​ហែ​រី និង​នាង​Meghan Markle ត្រៀម​រៀប​ការ​នៅ​ខែឧសភា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ