ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្របង្ក​ភាព​​ភ្ញាក់​ផ្អើល​ពេញ​ក្នុង​អង្គប្រជុំ​សភា

6 ឆ្នាំ មុន

«Reuter»​បាន​ផ្សាយ​ពី​កិច្ចប្រជុំ​សភា​នៅ​ក្រុង​កង់​បឺ​រ៉ា ប្រទេស​អូស្ត្រាលី​ដោយ​បញ្ជាក់​ថា បរិយាកាស​នៃ​កិច្ចប្រជុំ​កាន់តែ​មាន​ភាព​អធិកអធម​ឡើង​នៅ​ពេល​លោក Tim Wilson ពី​គណបក្ស​សេរីនិយម ដែល​ជា​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​ប្រកាស​សុំ​រៀប​ការ​ជាមួយ​បុរស​គូស្នេហ៍​នៅ​កណ្តាល​កិច្ចប្រជុំ ដែល​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ។ សេចក្តីព្រាងច្បាប់​នោះ​នឹង​អនុម័ត​ក្នុង​ស​ប្តា​ហ៍​នេះ…

«Reuter»​បាន​ផ្សាយ​ពី​កិច្ចប្រជុំ​សភា​នៅ​ក្រុង​កង់​បឺ​រ៉ា ប្រទេស​អូស្ត្រាលី​ដោយ​បញ្ជាក់​ថា បរិយាកាស​នៃ​កិច្ចប្រជុំ​កាន់តែ​មាន​ភាព​អធិកអធម​ឡើង​នៅ​ពេល​លោក Tim Wilson ពី​គណបក្ស​សេរីនិយម ដែល​ជា​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​ប្រកាស​សុំ​រៀប​ការ​ជាមួយ​បុរស​គូស្នេហ៍​នៅ​កណ្តាល​កិច្ចប្រជុំ ដែល​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ។

សេចក្តីព្រាងច្បាប់​នោះ​នឹង​អនុម័ត​ក្នុង​ស​ប្តា​ហ៍​នេះ ក្រោយ​ពី​ព្រឹទ្ធសភា​បាន​យល់​ស្រប​កាលពី​ស​ប្តា​ហ៍​មុន ។ ខណៈ​ពេល​កិច្ច​ពិភាក្សា​កំពុង​ដំណើរការ​លោក Wilson បាន​ថ្លែង​ដោយ​ក្តី​សោមនស្ស​ដល់​លោក​Ryan Bolger ដែល​ចូលរួម​ស្តាប់​ដោយ​បង្ហាញ​ស្នាម​ញញឹម និង​ទទួលយក​ការ​រៀប​ការ​ក្រោម​សំឡេង​ទះដៃ​អបអរសាទរ​លាន់ឮ​រំពង ។

លោក Wilson និង​លោក Bolger បាន​បំពាក់​ចិញ្ចៀន​ឲ្យ​គ្នា ប៉ុន្តែ​សន្យា​ថា​ដរាបណា​សេចក្តីព្រាងច្បាប់​រៀប​ការ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​ឆ្លងកាត់​ការ​យល់​ស្រប​ពី​សភា រួច​ទើប​ពួក​គេ​រៀប​ការ ។

ប្រសិនបើ​សភា​អូស្ត្រាលី​ឆ្លង​សេចក្តីព្រាងច្បាប់​នេះ អូស្ត្រាលី​គឺជា​ប្រទេស​ទី​២៦ នៅ​លើ​ពិភពលោក ដែល​ការ​រៀប​ការ​របស់​អ្នកមាន​ភេទ​ដូច​គ្នា​ជា​រឿង​ស្របច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ