ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​ចម្រៀង​រ៉ុ​ក​អ៊ែន​រ៉ូ​ល​ បាន​ស្លា.ប់ហើយ​ ​ដោយសារ​​មហារីក

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ពី​ក្រុង​ប៉សា​រី​ស កាលពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៧ ផ្សាយ​ថា លោក​ប្រធានា​ធិបតី Emmanuel Macron របស់​បារាំង​ បាន​សម្តែង​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក…

សារព័ត៌មាន​បរទេស​ពី​ក្រុង​ប៉សា​រី​ស កាលពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៧ ផ្សាយ​ថា លោក​ប្រធានា​ធិបតី Emmanuel Macron របស់​បារាំង​ បាន​សម្តែង​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក Johnny Hallyday តារាចម្រៀង​រ៉ុ​ក​អ៊ែន​រ៉ូ​ល ​(Rock and Roll )​ ដ៏​ល្បី​របស់​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ២០១៧ ក្រោយ​ពី​បាន​តស៊ូ​លើ​ជំងឺមហារីក​សួត​អស់​រយៈពេល​យ៉ាង​យូរ​ក្នុង​អាយុ​៧៤​ឆ្នាំ ។

លោក Macron បាន​កោតសរសើរ​ដល់​ស្នាដៃ​របស់​លោក Hallyday ដោយ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ក្នុង​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​បារាំង អស់​រយៈពេល​ជាង​ពាក់កណ្ដាល​សតវត្ស​កន្លង​មក ។

លោក Hallyday មានឈ្មោះ​ពិត «​ហ្ស​ង់​-​ហ្វ៊ី​លី​ប សា​មេ​ត​» កើត​នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៤៣​ក្នុង​ទីក្រុង​ប៉ារី​ស ហើយ​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​ចម្រៀង​នៅ​ឆ្នាំ​១៩៥៩ ។ បទ​ចម្រៀង​របស់​លោក​ដំណាក់កាល​ដំបូង​ជា​ភាសា​បារាំង ក្រោយមក​វិ​វ​ឍ្ឍ​ជា​ភាសា​អង់គ្លេស ។

លោក Hallyday បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​លោក​ប្រធានាធិបតី​ហ្សា​ក់ ស៊ី​រ៉ា​ក់ នៅ​ឆ្នាំ​១៩៩៧ ក្នុង​នាម​ជា​បុគ្គល​មាន​គុណូបការៈ​លើ​ការ​អភិ​វ​ឌ្ឈ និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​របស់​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ