ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​មុខ​ម្នាក់​ៗ​ចុះ​ពេល​ចាប់​បាន​យ៉ាង​សុភាព

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន ៣​កញ្ចប់​តូច ហេតុការណ៍​បាន​កើតឡើង​កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦-១២៧ ស្ថិត​នៅ​ភូមិ​ដំណាក់​ស្មាច់…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន ៣​កញ្ចប់​តូច ហេតុការណ៍​បាន​កើតឡើង​កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦-១២៧ ស្ថិត​នៅ​ភូមិ​ដំណាក់​ស្មាច់ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ងឹ​ម ផល្លា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ធ្លក​យល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆែកឆេរ​រក​ឃើញ ម្សៅ​ក្រាម​ព​ណ៍​ស សង្ស័យ​ថា​គ្រឿ​ញៀន​ចំនួន​១​កញ្ចប់​តូច ទូរ​សព្ទ័​១​គ្រឿង លុយ​បាត ៧០០​បាត លុយ​ខ្មែរ ៥០០០០​រៀល និង​ម្នាក់​ទៀត​ឈ្មោះ​សុទ្ធ សឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ -​ឃុំ​ដូច​ម្នាក់​ខាងលើ​ដែរ ដែល​ឆែកឆេរ​រក​ឃើញ​ម្សៅ​ព៌​ណ​ស សង្ស័យ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​តូច ទូរស័ព្ទ​១​គ្រឿង លុយ ៧០០​បាត ។

ប្រភព​ដដែល​បញ្ជាក់​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​ចម្រុះ រួម​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចំនួន​២២​នាក់ ដឹកនាំ​ដោយ​លោក ញ៉េ​ន មុន្នី​រតនៈ អភិបាល រង​ស្រុក​ឧដុង្គ បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ​នៅ​ចំណុច​ខាងលើ ។ លុះដល់​ម៉ោង​កើតហេតុ​អ្នក​ទាំង​២​នាក់ បាន​បង្ហាញមុខ ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន ។

ក្រោយ​រក​ឃើញ​វត្ថុ​តាង​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​មក​ឃុំ​នៅ​អធិការដ្ឋាន​ស្រុក​ឧដុង្គ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ