ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ្រេ​ស៊ី​ហ្គើ​ល ​សុខ វិ​ច្ឆ​រ៉ា មាន​ទេព​កោសល្យ​​លើ​សិល្បៈ​ចម្រៀង និង​សម្តែង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាង​តូច​ស្រ​ឡូ​ន សម្បុរ​ខ្មៅ​ស្រឯម ញញឹម​ស្រស់ស្រាយ គឺ​យុវតី ​សុខ វិច្ឆ​រ៉ា ជា​ហ្វ្រេ​ស៊ី​ហ្គើ​ល​ប្រចាំឆ្នាំ​២០១៧ ។…

រាជធានី​ភ្នំពេញ ៖ រាង​តូច​ស្រ​ឡូ​ន សម្បុរ​ខ្មៅ​ស្រឯម ញញឹម​ស្រស់ស្រាយ គឺ​យុវតី ​សុខ វិច្ឆ​រ៉ា ជា​ហ្វ្រេ​ស៊ី​ហ្គើ​ល​ប្រចាំឆ្នាំ​២០១៧ ។

យុវតី​សុខ វិច្ឆិកា អាយុ​១៦​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ ។ នាង​ខំប្រឹង​ប្រែង​រៀនសូត្រ​ប្រាថ្នា​ឈាន​ចូល​មហាវិទ្យាល័យ​នា​ពេល​ខាង​មុខ ។ យុវតី​ស្អាត​រូប​នេះ​ចាប់កំណើត និង​រស់​នៅ​​ភ្នំពេញ​។ នាង​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​ចំនួន​៥​នាក់ ។ ដោយ​ឪពុក​បង់ជីវិត​ទៅ​ហើយ វិ​ច្ឆ​រ៉ា រស់នៅ​ជាមួយ​ម្តាយ និង បង​ៗ​របស់​នាង ។

គ្រង​តំណែង​ជា​ហ្វ្រេ​ស៊ី​ហ្គើ​ល​សុខ វិ​ច្ឆ​រ៉ា តែងតែ​ឆ្លៀតពេល​ពី​ការ​សិក្សា​ចូលរួម​សម្តែង​ឈុត​​ផ្សាយពាណិជ្ជកម្ម និង​កម្មវិធី​ផ្សេង​ៗ​តាម​តម្រូវ​របស់​ក្រុមហ៊ុន​ដែល​រៀបចំ​ប្រកួត​ហ្វ្រេ​ស៊ី ។ ឈុត​ផ្សាយពាណិជ្ជកម្ម​មួយ​ចំនួន​ដែល​វិ​ច្ឆ​រ៉ា ចូលរួម​សម្តែង​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នានា ។

សិល្បៈ​ចម្រៀង និង​សម្តែង​ភាពយន្ត គឺជា​ប្រភេទ​សិល្បៈ​ដែល​យុវតី​សុខ វិ​ច្ឆ​រ៉ា មាន​និស្ស័យ​​ចូល​ចិត្ត ។ នាង​មាន​ទឹកដម​សំឡេង​ពីរោះ និង​មាន​ទេព​កោសល្យ​សម្តែង​ល្អ ។ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​ យុវតី​ស្អាត​រូប​នេះ​និយាយ​ថា «​ខ្ញុំ​ចូល​ចិត្ត​ច្រៀង និង​សម្តែង​កាយវិការ វា​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ពី​ធម្មជាតិ ។ ខ្ញុំ​រឹតតែ​មាន​ទេព​កោសល្យ និង​យល់​ដឹង​ខ្លាំង​ឡើង​ពី​សិល្បៈ​ទាំងនេះ​នៅ​ពេល​ចូលរួម​ប្រកួត​ហ្វ្រេ​ស៊ី ព្រោះ​កម្មវិធី​តម្រូវ​ឲ្យ​ហ្វឹកហាត់​សិល្បៈ​ច្រើន​ទម្រង់ មាន​ផ្នែក​របាំ​បុរាណ ចម្រៀង និង​សិល្បៈ​បង្ហាញ​ម៉ូ​ដ​ជា​ដើម »​។

ក្តី​ស្រមៃ​ធំ​មួយ​របស់​សុខ វិ​ច្ឆ​រ៉ា គឺ​កសាង​ជីវិត​ជា​តារាចម្រៀង តារាភាពយន្ត និង​តារា​បង្ហាញ​ម៉ូ​ដ ។ នាង​ចង់​ប្រើប្រាស់​ទេព​កោសល្យ និង​ក្តី​ស្រលាញ់​សិល្បៈ​ទាំងនោះ​ចាប់​ជា​អាជីព ដើម្បី​ចិញ្ចឹមជីវិត និង​ដើម្បី​កេរ្តិ៍ឈ្មោះ ។

បច្ចុប្បន្ន​សុខ វិ​ច្ឆ​រ៉ា មិន​ទាន់​អាច​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​នោះ​បាន ព្រោះ​ត្រូវ​ចំណាយ​ពេល​​ច្រើន​យកចិត្តទុកដាក់​លើ​ការ​សិក្សា ។ ម្យ៉ាងទៀត​នាង​កំពុង​ស្ថិត​ក្នុង​រង្វង់​កិច្ច​សន្យា​​ពីរ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​រៀបចំ​ការ​ប្រកួត​ហ្វ្រេ​ស៊ី ។ ចំណែក​ក្រុម​គ្រួសារ​ចង់​រង់ចាំ​ឲ្យ​នាង​មាន​វ័យ​ច្រើន​ជាង​នេះ​បន្តិច ។

ដោយ​សាង​កេរ្តិ៍ឈ្មោះ បន្តិច​ម្តង​ៗ​ពី​ពេល​នេះ​ទៅ ហ្វ្រេ​ស៊ី​ហ្គើ​ល​សុខ វិ​ច្ឆ​រ៉ា ទាញ​យក​ឱកាស​ចូលរួម​ច្រៀង​លើ​ឆាក​តន្ត្រី​ទូរទស្សន៍ ឬ​ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ត​ផ្សេង​ទៀត​របស់​ទូរទស្សន៍ ។

មិត្តភក្តិ​រួម​ថ្នាក់ និង​ក្រុម​គ្រួសារ​សុទ្ធតែ​ដឹង​សុខ វិ​ច្ឆ​រ៉ា មាន​និស្ស័យ និង​ទេព​កោសល្យ​សិល្បៈ ។ មិត្ត​រួម​ថ្នាក់​សរសើរ​ថា​វិ​ច្ឆ​រ៉ា ច្រៀង​ពីរោះ​ណាស់ ។

មិត្ត​ម្នាក់​និយាយ​ថា «​វិ​ច្ឆ​រ៉ា​ច្រៀង​ពីរោះ​ពី​ធម្មជាតិ ទឹកដម​សំឡេង​របស់​នាង​សក្តិ​សមជា​តារាចម្រៀង ។ នាង​អាច​ប្រើប្រាស់​ទឹកដម​សំឡេង​ជា​អាជីព​បាន » ។

ទាំង​ក្រុម​គ្រួសារ ទាំង​មិត្តភក្តិ គាំទ្រ​សុខ វិ​ច្ឆ​រ៉ា ចំពោះ​គោលដៅ​អនាគត​សាង​ជីវិត​ជា​អ្នកសិល្បៈ ។ ពួក​គេ​ជឿជាក់​នាង​នឹង​បាន​សម្រេច​សមតា​ម​បំណង ។

នា​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​សុខ វិ​ច្ឆ​រ៉ា បាន​យកឈ្នះ​យុវតី​រាប់រយ​នាក់​គ្រង​តំណែង​ជា​ហ្វ្រេ​ស៊ី​ហ្គើ​ល​ប្រចាំឆ្នាំ​២០១៧ ។ តំណែង និង​កិត្តិយស​ថ្លៃថ្លា​នេះ​ធ្វើ​ឲ្យ​យុវតី​សុខ វិ​ច្ឆ​រ៉ា រីករាយ និង​មាន​មោទនភាព​យ៉ាង​ខ្លាំង ។ ក្រុម​គ្រួសារ​របស់​នាង​ក៏​ដូច​គ្នា​ដែរ ។

ទាំង​ទឹកមុខ​ញញឹម យុវតី​ដ៏​ស្រស់​ផូរផង់​សុខ វិ​ច្ឆ​រ៉ា និយាយ​រាបសា​ថា «​ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​មហាជន​ស្គាល់​មុខ និង​ឈ្មោះ​សុខ វិ​ច្ឆ​រ៉ា ទៅ​ទីណា ឬ​អ្នក​ណា ក៏​ស្គាល់ ។ ជាតា​រា​ល្បី ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​កើតឡើង​សម្រាប់​ជីវិត​របស់ខ្ញុំ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ