ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់​ទូរ​ស័ព្ទ Nokia ស៊េរី​ថ្មី​ទាំង​១២ ចេញ​ក្នុង​ឆ្នាំ ២០១៧ នេះ​មានអី​ខ្លះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ត្រឹមតែ ១២ ខែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរ​ស័ព្ទ Nokia បាន​បញ្ចេញ​នូវ…

​រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ត្រឹមតែ ១២ ខែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរ​ស័ព្ទ Nokia បាន​បញ្ចេញ​នូវ Nokia ស្មា​ត​ហ្វូ​ន​ថ្មី​ចំនួន ៥​ប្រភេទ និង​ទូរស័ព្ទចុច​ប៊ូ​តុង​ចំនួន ៧​ប្រភេទ នៅ​លើ​ទីផ្សារ ១៧០ ប្រទេស និង​បាន​បញ្ចូល​ភាសា​ចំនួន ៤៨ ភាសា​ទៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន ព្រមទាំង​បង្កើត​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ ​ដើម្បី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​នា​ពេល​អនាគត​។

​សមិទ្ធផល​ថ្មី​ៗ​ទាំងនេះ​បាន​ឈ្នះ​ពានរង្វាន់​ជាង ២០ ពី​សមាជ​ទូរ​ស័ព្ទ​ពិភពលោក (Mobile World Congress) ឆ្នាំ ២០១៧ និង​ត្រូវ​បាន​លក់​អស់យ៉ាង​លឿន​បំផុត​នៅ​លើ​ទីផ្សារ​ទូ​ទាំង​ពិភពលោក​។ ក្រុមហ៊ុន HMD Global ថ្មី​ៗ​នេះ​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ខែធ្នូ​នេះ​ផង​ដែរ ។​

​សូម​រំឭក​ផង​ដែរ​ថា ក្រុមហ៊ុន HMD បាន​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ជា​លើក​ដំបូង​​​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ខែមិថុនា ឆ្នាំ ២០១៧ កន្លង​ទៅ​។ ក្នុង​រយៈពេល ៦ ខែ មាន ​Nokia ស្មា​ត​ហ្វូ​ន​ចំនួន ៥ ប្រភេទ ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ក្នុង​នោះ​រួម​មាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2 ។​

​ទន្ទឹម​នឹង​នេះ ទូរ​សព្ទ័ Nokia ប៊ូ​តុង ៥​ប្រភេទ​ទៀត ក៏​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ផង​ដែរ ដូច​ជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។

លើស​ពី​នេះ Nokia 3310 គឺជា​ទូរ​សព្ទ័​ដែល​ពេញ​និយម​ខ្លាំង និង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​កម្ពុជា ក៏​ដូច​ជាទី​ផ្សារ​ពិភពលោក​។

​សមិទ្ធផល​ថ្មី​ៗ​ទាំងនេះ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ពី​សំណាក់​អ្នកគាំទ្រ​ជា​ច្រើន​ជុំវិញ​ពិភពលោក​។ មាន​អ្នកគាំទ្រ​ជាង​មួយ​លាន​នាក់​បាន​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់ នៃ​ការ​សម្ពោធ​របស់​ទូរស័ព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅ​ឯ​សមាជ​ទូរ​ស័ព្ទពិភពលោក (Mobile World Congress)​។ ចំណែក​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​វិញ មាន​អ្នក​ចូល​ទស្សនា​វី​ដេ​អូ​ជាង ២០០ លាន​ដង និង​ទស្សនា​ក្នុង​គេហទំព័រ មាន​រហូត​ដល់​ជាង ៨៧ លាន​ដង​។ ជាមួយ​គ្នា​នេះ​ដែរ អ្នកគាំទ្រ​ប្រមាណ ២,២ លាន​នាក់​​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​ចូលរួម​បញ្ចេញ​មតិយោបល់ ព្រមទាំង​កោតសរសើរ និង​អបអរសាទរ​ផង​ដែរ​។

​លោក Florian Seiche នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HMD Global បាន​មាន​ប្រសាសន៍​ថា​៖ «​បន្ទាប់​ពី​រយៈ​​ពេល​មួយ​ឆ្នាំ​ដ៏​អស្ចារ្យ​នេះ ជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​របស់​យើង​ទាំងអស់​ចំពោះ​ការ​ឆ្លើយ​តប​ដ៏​មាន​តម្លៃ​។ រាល់​ការ​ស្រឡាញ់​ចូល​ចិត្ត អបអរសាទរ និង​ផ្ដល់​ទំនុកចិត្ត​ពួក​គេ​ចំពោះទូរ​ស័ព្ទ Nokia ថ្មី​របស់​យើង ។ ទាំងនេះ​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន បង្កើត​ជា​សហគមន៍ ស្វែង​យល់​​ពី​តម្រូវការ​របស់​ពួក​គេ និង​អ្វី​ដែល​ពួក​គេ​ចង់បាន​ពី​ការ​ប្រើប្រាស់​ទូរ​ស័ព្ទ។ ជាមួយ​និង​ភាព​រីក​ចម្រើន​ដែល​យើង​បាន​បង្កើត និង​ការ​ឆ្លើយ​តប​ដែល​យើង​ទទួល​បាន ខ្ញុំ​ពិត​ជា​រំភើប​នឹង​សមិទ្ធផល​ថ្មី​ៗ​ផ្សេង​ទៀត​ដែល​នឹង​មក​ដល់​ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ សម្រាប់​យើង និង​អ្នកគាំទ្រ​ទាំងអស់​របស់​យើង​» ។​

​គ្រួសារ Nokia តែងតែ​ជឿជាក់​ថា ​អ្នក​ប្រើប្រាស់​ទាំងអស់ ត្រូវ​តែ​ទទួល​បាន​នូវ​ផលិត​ផល​​ដែល​មានគុណ​ភាព​ខ្ពស់​មិនមែន​ត្រឹមតែ​ម៉ាក​យីហោ​ល្បីល្បាញ​ប៉ុណ្ណោះ​ទេ​។ ជា​មួយ​ទស្សនវិស័យ​នៃ​ការ​រចនា​ដ៏​ប៉ិន​ប្រសប់​ និង​សមាស​ភាគ​នៃ​បច្ចេកវិទ្យា​នីមួយ​ៗ ត្រូវ​បាន​គិតគូរ​យ៉ាង​ម៉ត់ចត់ និង​បញ្ចូល​ទៅ​ក្នុង​រចនាបថ​របស់​ទូរស័ព្ទ​។

​កន្លង​មក ក្រុមការងារ​បាន​ខិតខំ​ច្នៃប្រឌិត​ឡើង​នូវ​អ្វី​ដែល​ថ្មី តម្រូវ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​គ្រប់​រូប ដើម្បី​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ធំធេង​ដល់​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ គូសបញ្ជាក់​លើ​លក្ខណៈ​ពិសេស​នៃ​កេរ្តិ៍ឈ្មោះ​ប្រកបដោយ​គុណភាព​នៃ​​ទូរ​ស័ព្ទ​​ម៉ាក Nokia ភាព​សាមញ្ញ និង​អាច​ជឿ​ទុកចិត្ត​បាន រាល់ទូរ​ស័ព្ទទាំងឡាយ​របស់ Nokia គឺ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អ្នកគាំទ្រ ជំនាន់​ថ្មី​គ្រប់​វ័យ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ