ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ជន​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ទៅ​តុលាការ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​កង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្របសម្រួល​សហការ​ពី​លោក ឯក ឆេ​ង​ហ៊ួ​ត…

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​កង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្របសម្រួល​សហការ​ពី​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​កម្លាំង​អន្តរាគមន៍​ពិសេស​ចុះ​បង្ក្រាប​សម្បុក​លាក់ខ្លួន​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ។

លោក​វរ​សេនី​ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជាក់ស្តែង​នៅ​នឹង​កន្លែង​ខាងលើ​មានឈ្មោះ ធី​ម រ៉ូ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង សង្កែ​ស្រុក​ទឹកឈូ ខេត្តកំពត និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់​តូច (​វេច​ខ្ចប់​ហើយ​បម្រុង​យក​ទៅ​ចែកចាយ​) ។

លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ និង​វត្ថុ​តាង បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ