ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! តេ​ក្វា​ន់​ដូ​កម្ពុជា​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក​ទៀត​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អត្ត​ព​លិ​ក​តេក្វា​ន់​ដូ​ជម្រើសជាតិ​កម្ពុជា បាន​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក​ចំនួន​៣​គ្រឿង​គឺ​មាស​២​គ្រឿង និង​ប្រាក់​១​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើស​រើស​ជើងឯក World Taekwando Championship of the…

រាជធានី​ភ្នំពេញ ៖ ក្រុម​អត្ត​ព​លិ​ក​តេក្វា​ន់​ដូ​ជម្រើសជាតិ​កម្ពុជា បាន​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក​ចំនួន​៣​គ្រឿង​គឺ​មាស​២​គ្រឿង និង​ប្រាក់​១​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើស​រើស​ជើងឯក World Taekwando Championship of the Ambassador’s Cup ឆ្នាំ​២០១៧ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ។

នេះ​បើ​យោង​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​ចុះ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ដោយ​ដកស្រង់​សម្ដី​លោក ជាតិ ខេមរា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ និង​ជា​អ្នកដឹកនាំ​អត្ត​ព​លិ​ក​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​មួយ​នេះ​។

លោក ជាតិ ខេមរា បាន​ឲ្យ​ដឹង​ថា ព្រឹត្តិ ការណ៍ World Taekwando Championship of the Ambassador’s Cup 2017 ដែល​កូរ៉េ​ខាងត្បូង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ គឺ​មាន​កីឡាករ​-​កីឡាការិនី​ជា​៥០​នាក់​មក​ពី​២៥​ប្រទេស​លើ​ពិភពលោក​ចូលរួម ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីក្រុង​សេ​អ៊ូ​ល ។

ជា​លទ្ធផល ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ដណ្ដើម​បាន​មេដាយ​៣​គ្រឿងក្នុង​នោះ​មេដាយមាស​២ គ្រឿង​ដណ្ដើម​បាន​ដោយ​កីឡាករ ផល វុ​ណ្ណាត និង​កីឡាការិនី ស៊ឹ​ម រចនា និង​មេដាយ​​ប្រាក់​១​គ្រឿង​រកបាន​ដោយ​កីឡាករ ទួន ណា​វុ​ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ