ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​មិត្តភាព​កម្ពុជា​-​ថៃ​នៅ​លើ​សង្វៀនថ្ងៃ​សុក្រ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTv ថ្ងៃ​សុក្រ ទី​៨ ធ្នូ​នេះ កម្មវិធី​ប្រកួត ប្រដាល់ Ganzberg…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTv ថ្ងៃ​សុក្រ ទី​៨ ធ្នូ​នេះ កម្មវិធី​ប្រកួត
ប្រដាល់ Ganzberg Uber Fighters ដល់កំណត់​ត្រូវ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​២​រូប​និង​កីឡាករ​ថៃ​២​រូប​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់ ។

កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ម៉ា​ម៉ៃ ស៊ី​ត​យ៉​ត​ឈាន ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ កីឡាករ​កម្ពុជា​រូប​នេះ​ធ្លាប់​ប្រកួត​៤៨​ដង ឈ្នះ​៣៦​ដង ចាញ់​៩​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩៤​ដង​ឈ្នះ​៦២​ដង ចាញ់​៣១​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ ទោះបី​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ពាក់កណ្តាល​ក៏​មិន​ត្រូវ​មើល​ស្រាល​កីឡាករ​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​ពួក​គេ​ទាំង​២​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ដូច្នេះ​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ។

មួយគូ​ទៀត​កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត
ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ចៅ​ប៊​យ ស​.​សុ​ផាត ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ រីឯ​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ។ តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៩០​ដង ឈ្នះ​៦៥​ដង ចាញ់​២០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង ។ ចំណែក មឿ​ន សុខ​​ហ៊ុ​ច ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​១០៥​ដង ឈ្នះ​៧៦​ដង ចាញ់​២៤​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ ចាំ​មើល​មឿ​ន សុខ​ហ៊ុ​ច អាច​យកឈ្នះ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​រូប​នេះ​បាន​ឬ​អត់ ព្រោះ​បើ​តាមតែ​គេ​ធ្លាប់​ដឹង មឿ​ន សុខ​ហ៊ុ​ច ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​ជាមួយ​ថៃ​មិន​តិច​ឆ្នាំ​នោះ​ទេ អាច​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ទុកចិត្ត​បាន ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​នោះ​កីឡាករ ឈាន រស្មី មក​ពី​ក្លិប​តា​ឡី​ដំរី​មាន
រិ​ទ្ធ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ង៉ែត វុ​ធ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ គឿ​ម សុវណ្ណ​នឿ​ត
មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ