ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាមពល​វាយោ​អគ្គិសនី​នឹង​កើន​7%​បន្ថែម​ទៀត

6 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ កាលពី​ថ្ងៃ​អង្គារ​កន្លង​មក អ្នកជំនាញ​បាន​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​វាយោ​អគ្គិសនី​ក្នុង​ប្រទេស​វៀតណាម ។ ក្រុមហ៊ុន​មក​ពី​ប្រទេស​ដា​ណឺ​ម៉ាក Vestas Wind Systems បាន​សហការ​ជាមួយ​ក្រសួង​​ឧស្សាហកម្ម…

ទីក្រុង​ហូ​ជី​មិ​ញ ៖ កាលពី​ថ្ងៃ​អង្គារ​កន្លង​មក អ្នកជំនាញ​បាន​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​វាយោ​អគ្គិសនី​ក្នុង​ប្រទេស​វៀតណាម ។

ក្រុមហ៊ុន​មក​ពី​ប្រទេស​ដា​ណឺ​ម៉ាក Vestas Wind Systems បាន​សហការ​ជាមួយ​ក្រសួង​​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ទាក់ទាញ​អ្នកជំនាញ​បរទេស​ផ្នែក​វាយោ​អគ្គិសនី តំណាង​អង្គការ និង​ភ្នាក់ងារ​ជា​ច្រើន​ទៀត ។

លោក Nguyen Ngoc Hung មក​ពី​វិទ្យាស្ថាន​ថាមពល​ក្នុង​ក្រសួង​ខាងលើ និយាយ​ថា វៀតណាម​បាន​ក្លាយជា​ប្រទេស​នាំ​ចូល​ថាមពល​តាំងពី​ឆ្នាំ​២០១៥​មក ។

ប៉ុន្តែ​តាម​ការ​ព្យាករ​ថា ប្រទេស​វៀតណាម​អាច​នឹង​មើលឃើញ​ថាមពល​វាយោ​អគ្គិសនី​របស់​ខ្លួន​លូតលាស់​បាន​៧% ក្នុង​រវាង​ឆ្នាំ​២០១៧ ដល់​២០៣៥ តាម​រយៈ​ការ​ប្រមូល​មូលនិធិ និង​បង្កើន​ប្រសិទ្ធភាព​ការ​ប្រើប្រាស់​ធនធាន ។

ប្រទេស​វៀតណាម​មាន​គម្រោង​វាយោ​អគ្គិសនី​ចំនួន​៤ នៅ​ក្នុង​ខេត្ត Bac Lieu, Binh Dinh និង Binh Thuan ។ គម្រោង​វាយោ​អគ្គិសនី​ប្រមាណ​៥០ បាន​ចុះ​ក្នុង​បញ្ជី​រួចរាល់ ។

លោក Otto Vinther Christensen ប្រធាន​ផ្នែក​វិនិយោគ​ក្នុង IFU និយាយ​ថា វៀត​ណាម​​គួរតែ​សិក្សា​ពី​ប្រទេស​ដទៃ ដែល​ធ្លាប់​បាន​វិនិយោគ​លើ​វិស័យ​វាយោ​អគ្គិសនី​នេះ។

លោក​បន្ត​ថា ៖« វា​សំខាន់​ណាស់​ដើម្បី​ជៀសវាង​ភាព​ស្មុគស្មាញ​ផ្នែក​រត់ការ និង​ច្បាប់ ហើយ​គួរ​គ្រប់គ្រង​គម្រោង​នេះ​ឲ្យ​បាន​ខ្លាំងក្លា​, មានចំណេះ​ដឹង​ស្វែងរក​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​​សម្រាប់​គម្រោង​, ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រើប្រាស់​ពលកម្ម​តម្លៃ​ទាប​ឲ្យ​មាន​ប្រសិទ្ធភាព » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ