ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ប៉ះ​គ្នា​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់ និងរ​បូស​ច្រើន

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​ប៉ះ​រថយន្ដ ដែល​កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក នៅ​លើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​ប៉ះ​រថយន្ដ ដែល​កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក នៅ​លើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ លេខ​២៦-២៧ ត្រង់​ចំណុច​ភូមិ​អណ្ដូង​ច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

មាន​រថយន្ដ​ដឹក​កម្មករ​០១​គ្រឿង ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​២AG-៥៤១១ មិន​ទាន់​ស្គាល់ឈ្មោះ និង​អា​ស័​យ​ដ្ឋា​ន​អ្នកបើកបរ ដែល​បើក​មក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង។

លុះ​បើក​ទៅ​ដល់​ត្រង់​ចំណុច​ដូច​ខាងលើ បាន​ទៅ​ប៉ះ​រថយន្ដ​០១​គ្រឿង ពណ៌​ត្រី​អ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​១. ៣-៥៦៣៧ មិន​ទាន់​ស្គាល់ឈ្មោះ​ដែរ និង​អា​ស័​យ​ដ្ឋា​ន​អ្នកបើកបរ ដែល​កំពុង​តែ​បើកបរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឱ្យ​គ្រោះថ្នាក់​មនុស្ស និង​ខូចខាត​សម្ភារ​ដូច​ជា ស្លាប់​កម្មករ ០១​នាក់​ស្រី របួស​១៦​នាក់​ស្រី ធ្ងន់​០៦​នាក់ ខូច​រថយន្ដ​០២​គ្រឿង ធ្ងន់​០១​គ្រឿង ករណី​នេះ​កំពុង​ស្រាវជ្រាវ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ