ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ឲ្យ​ក្មេង​ស្រី ជូន​ទៅ​រក​ឆ្នាំង​សាក​ទូរស័ព្ទ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ប្រើ​ល្បិច​លួង​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ឲ្យ​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ខ្លួន ដោយ​កុហក​ថា​ខ្លួន​បាន​ភ្លេច​ឆ្នាំង​សាក​ទូរស័ព្ទ​នៅ​រោង​ចាំ​ស្រូវ ហើយ​ក៏​ចាប់រំលោភ​បាន​សម្រេច​រួច​រត់គេច​ខ្លួន​បាត់​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៦ ខែធ្នូ…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ប្រើ​ល្បិច​លួង​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ឲ្យ​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ខ្លួន ដោយ​កុហក​ថា​ខ្លួន​បាន​ភ្លេច​ឆ្នាំង​សាក​ទូរស័ព្ទ​នៅ​រោង​ចាំ​ស្រូវ ហើយ​ក៏​ចាប់រំលោភ​បាន​សម្រេច​រួច​រត់គេច​ខ្លួន​បាត់​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​រោង​ចាំ​ស្រូវ​ទួល​សង្កែ ស្ថិត​ក្នុងភូមិ​ជើង​ទឹក ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​ពេល​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ជាមួយ​ជន​រង​គ្រោះ ដោយ​កើត​អារម្មណ៍​ចង់​រួម​ភេទ ក៏​ប្រើ​ល្បិច​លួងលោម​ជន​រង​គ្រោះ​ឲ្យ​ជូន​ទៅ​រក​ឆ្នាំង​សាក​ទូរស័ព្ទ នៅ​កន្លែង​ចាំ​ស្រូវ ឃើញ​ឱកាសល្អ​ទើប​រំលោភ​បាន​សម្រេច ហើយ​រត់គេច​បាត់​។

ប្រភព​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ ហេង បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្តី​ដូង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ រីឯ​ជន​រង​គ្រោះ ឈ្មោះ (ច​ឆ​ជ​ឈ) ភេទ​ស្រី អាយុ​១២​ឆ្នាំ​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មូលហេតុ​គឺ ជន​រង​គ្រោះ និង​ជនសង្ស័យ បាន​អង្គុយ​មើល​ទូរទស្សន៍​នៅផ្ទះ​ឈ្មោះ ប៉ុ​ល ឡា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាប់​នឹង​ផ្ទះ​ជន​រង​គ្រោះ​។

បន្ទាប់​មក​ជនសង្ស័យ​បាន​ប្រើ​ល្បិច​លួងលោម​ថា ខ្លួន​ភ្លេច​ឆ្នាំង​សាក​ទូរស័ព្ទ​នៅ​រោង​ចាំ​ស្រូវ​ទួល​សង្កែ ដោយ​ឲ្យ​ជន​រង​គ្រោះ ជូន​ទៅ​ជួយ​រក ហើយ​ជន​រង​គ្រោះ និង​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​កន្លែង​កើតហេតុ គាប់​ជួន​ឱកាសល្អ ជនសង្ស័យ​ក៏​បាន​ចាប់រំលោភ​ជន​រង​គ្រោះ​បាន​សម្រេច​តែ​ម្តង​។ បន្ទាប់​មក​ជនល្មើស​រត់គេច​ខ្លួន​បាត់ ខណៈ​ឪពុក​ម្តាយ​ជន​រង​គ្រោះ ទៅ​ធ្វើ​កម្មករ​នៅ​ភ្នំពេញ ចំណែក​ជន​រង​គ្រោះ​នៅផ្ទះ​តែ​២​នាក់​ជីដូន​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដើ​ម្ប​មក​ដាក់ទោស​តាម​ផ្លូវច្បាប់​៕