ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ និង​ព្រះសង្ឃ​ដោះស្រាយ​គំនុំ​ចាស់ ពិតជា​មិនធម្មតា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គំនុំ​ចាស់​រវាង​ព្រះសង្ឃ និង​ព្រះ​ស​ង្ឈ បាន​ដោះស្រាយ ក្នុង​វត្ត​ទួល​សំរោង បណ្តាល​ឲ្យ ព្រះសង្ឃ​១​អង្គរង​របួស​បែកក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៧​យប់…

រាជធានី​ភ្នំពេញ ៖ គំនុំ​ចាស់​រវាង​ព្រះសង្ឃ និង​ព្រះ​ស​ង្ឈ បាន​ដោះស្រាយ ក្នុង​វត្ត​ទួល​សំរោង បណ្តាល​ឲ្យ ព្រះសង្ឃ​១​អង្គរង​របួស​បែកក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​វត្ត​ទួល​សំរោង សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ព្រះសង្ឃ​រង​គ្រោះ​មាន​ព្រះ​នាម វ៉ា សែ​ម ព្រះ​ជន្ម​៤៦​ព្រះ​វស្សា ស្នាក់​នៅ​ក្នុង​វត្ត​ទួល​សំរោង រង​របួស​ដេរ​១២​ថ្នេរ ចំណែក​ព្រះសង្ឃ​បង្ក​ព្រះ​នាម អ៊ី វ៉ា​ហៃ ព្រះ​ជន្ម​ប្រហែល ២៥​ព្រះ​វស្សា ស្នាក់​នៅ​ក្នុង​វត្ត​ទួល​សំរោង និង​ម្នាក់​ទៀត មិន​ស្គាល់ឈ្មោះ​។

តាម​សង្ឃដីកា ព្រះសង្ឃ​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ព្រះ​អង្គ​កំពុង​តែ​អង្គុយ​ទន្ទេញធម៌ នៅ​មុខ​ជិត​ខ្លោងទ្វារ​ចូល​វត្ត ខណៈនោះ​ក៏​ស្រាប់ តែ​មាន​ព្រះសង្ឃ​ដែល​ជា​ជន​បង្ក មាន​គ្នា​២​នាក់ បងប្អូន​ជីដូនមួយ បាន​នាំ​គ្នា​យក​បន្ទះក្តា​មក​ព្រួត​វាយ មក​លើ​ព្រះ​កាយ​ព្រះ​អង្គ បណ្តាល​ឲ្យ​រង​របួស​រយះ​ចិញ្ចើម​ខាងស្តាំ និង​ពក​ព្រះ​កេស​ខាងក្រោយ ប៉ុន​ក្បាលជង្គង់​។ ភ្លាម​ៗ​នោះ​ដែរ ព្រះ​អង្គ​បាន​រត់​ចេញ​មក​ក្រៅ​ឲ្យ​គេ​ជួយ ហើយ​ពេល​នោះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​វត្ត ក៏​បាន​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​ដឹក​យក​ព្រះ​អង្គ​ទៅ ព្យាបាល​របួស​នៅ​គ្លិ​និក​ឯកជន​សួ​គា​។ ដោយឡែក​សង្ឃ​បង្ក​បាន​គេច​ព្រះ​កាយ​ចូល​សម្ងំ​ក្នុង​វត្ត​បាត់​ស្រមោល​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ព្រះសង្ឃ​រង​គ្រោះ ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​ដល់​មន្ទី​ពេទ្យ ដំណឹង​នេះ​ត្រូវ​បានឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ តែ​ត្រូវ​បាន​លោក​ចាក់សោ​របង​មិន​ឲ្យ​សមត្ថកិច្ច​ចូល​ទៅ​នោះ​ទេ​។ ប្រភព​ពី​ព្រះសង្ឃ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ព្រះ​អង្គ និង​សង្ឃ​បង្ក​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា បន្តិចបន្តួច​ម្តង​រួច​មក​ហើយ ហើយ​មក​ដល់​ពេល​នេះ ទើប​ខាង​សង្ឃ​បង្ក​គុំ​គួ​ន ទើប​ធ្វើ​បែប​នេះ​មក​លើ​ព្រះ​អង្គ​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ ព្រះសង្ឃ​រង​គ្រោះ បាន​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ