ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អាណិត​ណាស់ ស្លា.ប់​ទាំង​៣​នាក់​តែ​ម្ដង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ដោយ​ល្បឿន​លឿន បាន​បើក​វ៉ា​យានយន្ត​ផ្សេង​ៗ ជ្រុល​ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត រួច​ក៏​រេ​ចង្កូត​ប៉ះ​រថយន្ត​ធុន​ធំ​១​គ្រឿង កំពុង​បើក​បញ្ច្រាស​មក​ពីមុខ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ខ្ទាត​មនុស្ស​ចូល​ក្រោម​រថយន្ត ត្រូវ​រថយន្ត​កិន​ស្លាប់​ទាំង​៣​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។…

ខេត្តកំពង់ស្ពឺ ៖ បុរស​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ដោយ​ល្បឿន​លឿន បាន​បើក​វ៉ា​យានយន្ត​ផ្សេង​ៗ ជ្រុល​ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត រួច​ក៏​រេ​ចង្កូត​ប៉ះ​រថយន្ត​ធុន​ធំ​១​គ្រឿង កំពុង​បើក​បញ្ច្រាស​មក​ពីមុខ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ខ្ទាត​មនុស្ស​ចូល​ក្រោម​រថយន្ត ត្រូវ​រថយន្ត​កិន​ស្លាប់​ទាំង​៣​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ គ្រោះថ្នាក់​ចរាចរណ៍​គួរ​រន្ធត់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៥ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៣-១០៤ ក្នុងភូមិ​ត្បែង​ប្រជាប់ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង​។
រថយន្ត​បង្ក​ម៉ាក ហ៊ី​ណូ​ភ្លៅ​៥​ពណ៌​លឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-០៨៩៨ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GH-០៣៤៧ ពណ៌​លឿង បើកបរ​ដោយ ១-​ឈ្មោះ ហ៊ុន សៅ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ពោធិ៍​ម្រៀ​ល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​នៅ​ភូមិ​ស្មិត ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​មួក​សុវត្ថិភាព​។

២-​ឈ្មោះ ច័ន្ទ រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ស្មិត ឃុំ​មាន​ជ័យ មាន​មួក​សុវត្ថិភាព​។ ៣-​ឈ្មោះ ថា រ៉េ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ស្មិត ឃុំ​មាន​ជ័យ​។ ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​រៀបរាប់​ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​ដឹក​គ្នា​យ៉ាង​លឿន ដោយ​សង្ស័យ​ស្រវឹងស្រា បើក​ជ្រែ​យានយន្ត​ផ្សេង​ៗ​តាម​ដងផ្លូវ ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​មាន​ពាក់មួក​សុវត្ថិភាព​គ្រប់​គ្នា​។ លុះដល់​កន្លែង​កើតហេតុ ម៉ូតូ​បាន​ជ្រុល​ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត​នៅ​ខាងឆ្វេង​ដៃ​។ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​បង្ក​១​គ្រឿង​បើកបរ​ពី​លិចទៅ​កើត បញ្ច្រាសទិស​មក​ដល់​ដែរ ហើយ​ម៉ូតូ​បាន​រេ​ចង្កូត​កៀរ​រថយន្ត​នោះ បណ្តាល​ឲ្យ​ដួល​ខ្ទាត​ជន​រង​គ្រោះ​ទាំង​៣​នាក់​ចូល​ក្រោម​រថយន្ត បណ្តាល​ឲ្យ​កិន​ស្លាប់​ភ្លាម​ៗ ចំណែក​ម៉ូតូ​ខ្ទាត​ចេញ​ក្រៅ ខូចខាត​តិចតួច​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​កិន​មនុស្ស​ស្លាប់ ជន​បង្ក​ព្យាយាម​បើករថយន្ត រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ទើប​កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ឧដុង្គ ឃាត់​បាន​នៅ​ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ​។ ចំពោះ​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ ម៉ី សៅ​រី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ គឺជា​របស់​ឪពុក​ជន​រង​គ្រោះ មិន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ទេ​។
សព​ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​សមត្ថកិច្ច​ជំនាញ បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុ​តាង រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​បរ​សេដ្ឋ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ