ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ថា ការ​គំរាម​របស់​អា​មេ​រិ​ក​ធ្វើ​ឱ្យ​សង្គ្រាម​មិន​អាច​ចៀស​ផុត

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ថា សមយុទ្ធ​យោធា​រួម​របស់​កងទ័ពអាកាស​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ជា​ការ​គំរាមកំហែង​ដែល​ធ្វើ​ឱ្យ​សង្គ្រាម​មួយ​នៅ​ឧបទ្វីប​កូរ៉េ​មិន​អាច​ចៀស​ផុត ។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA…

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ថា សមយុទ្ធ​យោធា​រួម​របស់​កងទ័ពអាកាស​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ជា​ការ​គំរាមកំហែង​ដែល​ធ្វើ​ឱ្យ​សង្គ្រាម​មួយ​នៅ​ឧបទ្វីប​កូរ៉េ​មិន​អាច​ចៀស​ផុត ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA អ្នក​នាំពាក្យ​ក្រសួងការបរទេស​ប្រទេស​នេះ​និយាយ​ថា បញ្ហា​តែ​មួយ​គត់​នា​ពេល​នេះ​គឺ​ការ​ចង់​ដឹង​ថា តើ​សង្គ្រាម​មួយ​ផ្ទុះ​នៅ​ពេល​ណា ។ យើង​ពុំ​ចង់បាន​សង្គ្រាម​ទេ ប៉ុន្តែ​យើង​ក៏​ពុំ​ខ្លាច​សង្គ្រាម​ដែរ ហើយ​ប្រសិនបើ​សហរដ្ឋ​អា​មេ​រិ​ក​មើល​ស្រាល​ការ​អត់ធ្មត់​របស់​យើង ហើយ​ដុត​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​នោះ គេ​នឹង​ត្រូវ​រង​ការ​បង់ខាត​ធ្ងន់ធ្ងរ​បំផុត ដោយ​សារ​បណ្តា​ផលវិបាក​នៃ​កម្លាំង​នុយក្លេអ៊ែរ​របស់​យើង ហើយ​យើង​បាន​ពង្រឹង​ខ្លួន​ជាប់​ជា​និច្ច ។

កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​ចាប់​បើក​ធ្វើ​ពី​ថ្ងៃ​ទី​៤ ធ្នូ មក​នូវ​សមយុទ្ធ​យោធា​ជើង​អាកាស​យ៉ាង​ធំ​បំផុត​មួយ​ក្រោយ​ការ​សាកល្បង​មី​ស៊ី​ល រំលង​ទ្វីប​ថ្មី​របស់​ក្រុង​ព្យុ​ង​យ៉ាង HWASONG-15 ដែល​កូរ៉េ​ខាងជើង​ថា អាច​បាញ់​ដល់​គ្រប់​ចំណុច​ទាំងអស់​នៃ​ដែនដី​អា​មេរិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ