ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៃ​ជម្លោះ​​រវាង​អា​មេ​រិ​ក ​និង​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ដោយ​កត់សម្គាល់ឃើញ​ថា ការ​បាញ់​មី​ស៊ីល​ថ្មី​នីមួយ​ៗ​របស់​កូរ៉េ​ខាង​ជើង​កាន់តែ​មាន​ប្រសិទ្ធភាព ទីប្រឹក្សា​សន្តិ​សុខ​ជាតិ​អា​មេ​រិ​ក​ព្យាករណ៍​ថា​គ្រោះថ្នាក់​នៃ ជម្លោះ​យោធា​ដោយ​ផ្ទាល់​មួយ​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​មានការ​កើនឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ថ្លែង​កាលពី​ថ្ងៃ​ទី​៣ ធ្នូ នៅ​ឯ​បណ្ណាល័យ​ប្រធានាធិបតី​រ៉ូ​ណា​ល់…

សហរដ្ឋអាមេរិក ៖ ដោយ​កត់សម្គាល់ឃើញ​ថា ការ​បាញ់​មី​ស៊ីល​ថ្មី​នីមួយ​ៗ​របស់​កូរ៉េ​ខាង​ជើង​កាន់តែ​មាន​ប្រសិទ្ធភាព ទីប្រឹក្សា​សន្តិ​សុខ​ជាតិ​អា​មេ​រិ​ក​ព្យាករណ៍​ថា​គ្រោះថ្នាក់​នៃ
ជម្លោះ​យោធា​ដោយ​ផ្ទាល់​មួយ​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​មានការ​កើនឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ថ្លែង​កាលពី​ថ្ងៃ​ទី​៣ ធ្នូ នៅ​ឯ​បណ្ណាល័យ​ប្រធានាធិបតី​រ៉ូ​ណា​ល់ រី​ហ្គេ​ន នា​ឱកាស​វេទិកា​មួយ​ស្ដី​ពី​កិច្ច​ការពារ លោក MCMASTER ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​និយាយ​ថា​របប​កូរ៉េ​ខាង​ជើង​គឺជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​សំខាន់​សម្រាប់​សហរដ្ឋអាមេរិក​និង​ពិភពលោក ហើយ​លោក​បញ្ជាក់​ថា គ្រោះថ្នាក់​នៃ​ជម្លោះ​យោធា​មួយ​ជាមួយ​កូរ៉េ​ខាង​ជើង​​កើនឡើង​ក្រោយ​ការ​សាកល្បង​មី​សី​ុ​ល​បាលី​ស្ទីក​ថ្មី​របស់​ក្រុង​ព្យុ​ង​យ៉ាង​។

លោក​គូសបញ្ជាក់​ថា ខ្ញុំ​គិត​ថា​វា​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​ន័យ​ថា​យើង​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​មួយ​គឺ​យើង​មានការ​កម្រិត​ពេលវេលា​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ ។ មាន​មធ្យោបាយ​នានា​សម្រាប់​ដោះស្រាយ​វា​ដោយ​គ្មាន​ជម្លោះ​យោធា​មួយ ក៏​ប៉ុន្តែ​វា​ហាក់​យឺត​ពេល ព្រោះ​លោក​គី​ម ជុង​អ៊ុ​ន កាន់តែ​ជិត​សម្រេច​គោលដៅ​របស់​លោក ហើយ​នៅ​សល់​ពេល​កាន់តែ​តិច​។

លោក​ក៏​ថ្លែង​ដែរ​ថា ចិន​ត្រូវ​ពង្រឹង​ទណ្ឌកម្ម​នានា​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​ហើយ​ប្រើប្រាស់​លទ្ធភាព​ដ៏​ធំ​របស់​ខ្លួន​គាបសង្កត់​ខាង​សេដ្ឋកិច្ច​ដើម្បី​កុំ​ឲ្យ​កូរ៉េ​ខាងជើង​មាន​ធនធាន​ចាំបាច់​នានា​សម្រាប់​អនុវត្ត​ការ​បាញ់​សាក​មី​ស៊ី​ល​បាលីស្ទិ​ក​ថ្មី​ៗ​។

យើង​​មិន​ស្នើ​ឲ្យ​ចិន​បំពេញចិត្ត​យើង ឬ​បំពេញចិត្ត​នរណា​មួយ​ឡើយ ។ យើង​ស្នើ​ឲ្យ​ចិន​ធ្វើ​ក្នុង​ផលប្រយោជន៍​របស់​ខ្លួន​ហើយ​យើង​យល់​ថា​ចិន​នឹង​ធ្វើ​នូវ​អ្វី​ច្រើន​ទៀត​។ ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​ក៏​ស្នើ​ផង​ដែរឲ្យ​ក្រុង​ប៉េ​កាំ​ង​បញ្ឈប់​ការ​ផ្ដល់​ប្រេងកាត និង​ប្រេង​ឥន្ធនៈ​ដល់​កូរ៉េ​ខាងជើង ព្រោះ​គេ​មិន​អាច​បាញ់​មី​សី​ុ​ល​មួយ​ដោយ​គ្មាន​ប្រេងឥន្ធនៈ​ឡើយ​។

លោក​គូសបញ្ជាក់​ទៀត​ថា លទ្ធភាព​របស់​លោកគី​ម ជុង​អ៊ុ​ន វាយប្រហារ​នុយក្លេអ៊ែរ​ប្រឆាំង​សហរដ្ឋអាមេរិក​មានការ​កើនឡើង​ជាប់​ជា​និច្ច ។​ពេល​បាញ់​សាក​មី​សី​ុ​ល ឬ​នុយក្លេអ៊ែរ​មួយ​លើក​ៗ​គេ​កត់សម្គាល់​ឃើញ​កូរ៉េ​ខាងជើង​មាន​ភាព​ជឿនលឿន​ជា​និច្ច​។
បណ្ដា​សេចក្ដីថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក​ស្ដី​ពី​ការ​ឆ្លើយ​តប​វិញ​មួយ ចំពោះ​ការ​សាកល្បង​មី​ស៊ីល ឬ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ពុំ​ទាន់​ឃើញ​សកម្មភាព​ជាក់ស្ដែង​នៅឡើយ ។ ទោះបី​យ៉ាងណា​កាលពី​ថ្ងៃ​ទី​៣ ធ្នូ បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​កបាន​ផ្សាយ​ថា ទី​ភ្នា​ក់​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក ចាប់ផ្ដើម​រៀប​ចំ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​សី​ុ​ល​បន្ថែម​ទៀត​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងលិច​សហរដ្ឋ​អា​មេរិ​ក​ក្នុង​នោះ​រួម​មាន​ប្រ​ព​ន្ធ័ THAAD ផង​។

ក្រុង​មូ​ស្គូ​តែង​គូសបញ្ជាក់​ជា​ច្រើន​លើក​ថា បណ្ដា​សេចក្ដីថ្លែងការណ៍​របស់​អា​មេ​រិ​ក​ស្ដី​ពី​ដំណោះស្រាយ​យោធា​មួយ​នៃ​ជម្លោះ​នៅ​ឧបទ្វីបកូរ៉េ​គឺជា​ការ​ភាន់ច្រឡំ​មួយ​ហើយ ព្រោះ​វា​ស្មើនឹង​ការ​លេង​ជាមួយ​ភ្លើង​។

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យឡាវ​រ៉ូ​វ ថ្លែង​ថា ប្រសិនបើ​នរណា​មួយ​ពិត​ជា​ចង់​ប្រើ​កម្លាំង​ដើម្បី​ក​ម្នេ​ច​កូរ៉េ​ខាងជើង​ដូច​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អង្គការសហប្រជាជាតិ​ខ្ញុំ​យល់​ថា បែប​នោះ​មាន​ន័យ​ថា​ជា​ការ​លេង​ជាមួយ​ភ្លើង​ហើយ​ជា​ការ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​មួយ ។ យើង​នឹង​បន្ត​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​កើត​មានរឿង​បែប​នោះ​និង​ថា​បញ្ហា​អាច​ដោះស្រាយ​បាន​តែ​តាម​ផ្លូវ​សន្តិវិធី​មួយ​គត់​គឺ​ផ្លូវ​នយោបាយ​និង​ការទូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ