ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​កាន់​ម៉ាស៊ីន​អ៊ុត​ថង់​គ្រាប់​ឈូក​លីង ស្រាប់តែ​ឆ្លង​ចរន្ត​ឆក់​តែ​ម្តង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ​ចរន្ត​អគ្គិស​នី ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​កំ​បូល…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ​ចរន្ត​អគ្គិស​នី ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ធី រ​ដ្ឋា អាយុ​១៤​ឆ្នាំ មាន​ម្តាយ​ឈ្មោះ​ថា​យ សើ អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ និង​ឪពុក​ឈ្មោះ​កែវ ធី អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ មាន​បងប្អូន​ចំនួន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ហើយ​ក្មេង​ប្រុស​រង​គ្រោះ គឺជា​កូន​ទី​៣ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ដែល​មាន​ភាព​ក្រីក្រ​ផង​ដែរ ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រូប​នេះ​មិន​បាន​រៀនសូត្រ នឹង​គេ​ទេ ដោយសារ​តែ​គ្រួសារ​មាន​ជីវភាព​ទីទ័ល​ក្រ​ពេក បាន​បង្ខំ​ឲ្យ​រូបគេ​ឈប់​រៀន ហើយ​បាន​ទៅ​ស៊ីឈ្នួល​ច្រក​នំ និង​គ្រាប់​ឈូក​លីង​ឲ្យ​អ្នក​ជិតខាង ។ ដោយឡែក​នៅ​មុន​ពេល​មាន​គ្រោះ​កើតឡើង​រូបគេ​បាន​អង្គុយ​កាន់​ម៉ាស៊ីន​អ៊ុត​ផ្ទិ​តមាត់​ថង់ ដែល​ច្រក​គ្រាប់​ឈូក​លីង​រួច ពេល​នោះ​ស្រាប់តែ​ម៉ាស៊ីន​អ៊ុត​ឆ្លង​ចរន្ត បណ្ដាល​ឲ្យ​ឆក់​ដួល​ប្រកាច់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​មិន​អស់ចិត្ត​ថា រូបគេ​ស្លាប់​ក្រុម​គ្រួ​សារបាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។​ប៉ុន្តែ​គ្រូពេទ្យ​បាន​ប្រាប់​ថា ក្មេង​ប្រុស​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​ដឹក​សព​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​រាយការណ៍​ជូន​នគរបាល ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ និង​កសាង​សំណុំរឿង​ទៅ​តាម​ផ្លូវច្បាប់ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​បាន​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែល​រកបាន​ព្រឹក​ខ្វះ​ល្ងាច​រកបាន​ល្ងាច​ខ្វះ​ព្រឹក ហើយដោយ​សារ​តែ​បែប​នេះ​រូបគេ​បាន​ទៅ​ស៊ីឈ្នួល​ច្រក​នាំ​និង​គ្រាប់​ឈូក​លីង​ឲ្យ​អ្នក​ភូមិ ។ ចំណែក​ឪពុក​ម្ដាយ និង​បងប្អូន​បាន​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ បើ​ខែ​ស្ទូង​ដក​ទៅ​ស៊ីឈ្នួល​ដក​ស្ទូង​ឲ្យ​គេ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​គ្មាន​បាយ​ហូប​ឡើយ ។ ប៉ុន្តែ​ជា​អកុសល​ក្មេង​ប្រុស​ខាងលើ​បាន​ស្លាប់ ដោយ​ឆក់​ចរន្ត​អគ្គី​ស​នី ហើយ​ក្រុម​គ្រួសារ​មិន​មាន​លុយ​ធ្វើបុណ្យ​ឡើយ បាន​អ្នក​ភូមិ​ជួយ​បន្តិចបន្តួច​ម្នាក់​ដើម្បី​បាន​ធ្វើ​បុណ្យសព​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ