ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Bayern គប់​លុយ​ក្លែងក្លាយ​ដាក់ Neymar ពេល​ប្រកួត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកគាំទ្រ​ក្រុម Bayern Munich គប់​ក្រដាស់ប្រាក់​ក្លែង​ក្លែង​ដាក់​កីឡាករ​ថ្លៃ​ជាងគេ​លើ​ពិភពលោក ក្នុង​ការ​ប្រកួត​រវាង Bayern…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកគាំទ្រ​ក្រុម Bayern Munich គប់​ក្រដាស់ប្រាក់​ក្លែង​ក្លែង​ដាក់​កីឡាករ​ថ្លៃ​ជាងគេ​លើ​ពិភពលោក ក្នុង​ការ​ប្រកួត​រវាង Bayern និង PSG ។

ក្នុង​ការ​ប្រកួត​ដែល​មាន​លទ្ធផល PSG ចាញ់ Bayern ១-៣ ។ អ្នកគាំទ្រ​បាន​គប់​ក្រដាស់ប្រាក់​ក្លែងក្លាយ​ពីរ​សន្លឹក ដែល​ជា​ប្រភេទ​ក្រដាស់ប្រាក់​៥០០​អឺ​រ៉ូ ហើយ​មាន​រូប Neymar នៅ​លើ​នោះ ។

គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។ តែ​មាន​អ្នកខ្លះ​គិត​ថា នេះ​មក​ពី​ពួក​អ្នកគាំទ្រ Bayern ខឹង Neymar មិន​ទៅ​លេង​ឲ្យ Bayern ។

ការ​សន្និដ្ឋាន​នេះ ពិតជា​គួរ​ឲ្យ​ទទួលយក​បាន​មែន ។ គួរ​បញ្ជាក់​ថា Neymar បាន​ចូល​ទ្រនំ​ថ្មី​កាលពី​ដើមរដូវ​កាល​នេះ ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត ២៦២​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ