ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន! កញ្ញា​១០៨​គីឡូក្រាម ប្រើ​វិធី​ងាយៗ​សម្រក​បាន​៤៤​គីឡូក្រាម

6 ឆ្នាំ មុន

«Independent» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​Rebecca មាន​ទម្ងន់​១០៨​គីឡូក្រាម បាន​សម្រក​ទម្ងន់​តាម​វិធីសាស្ត្រ​យ៉ាង​ងាយស្រួល​ចំនួន​៣​យ៉ាង​គឺ គណនា​ចំនួន​កាឡូរី ទទួលទាន និង​ហាត់ប្រាណ ។…

«Independent» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​Rebecca មាន​ទម្ងន់​១០៨​គីឡូក្រាម បាន​សម្រក​ទម្ងន់​តាម​វិធីសាស្ត្រ​យ៉ាង​ងាយស្រួល​ចំនួន​៣​យ៉ាង​គឺ គណនា​ចំនួន​កាឡូរី ទទួលទាន និង​ហាត់ប្រាណ ។ រយៈពេល​២​ឆ្នាំ​ក្រោយមក​កិច្ច​ព្យាយាម​របស់​នាង​ទទួល​បាន​លទ្ធផល​ល្អ​ដោយ​ស្រក​ទម្ងន់​បាន​៤៤​គីឡូក្រាម​។ អ្វី​ដែល​នាង Rebecca ប្រតិបត្តិ​លើក​ដំបូង​គឺ​ការ​គណនា​ចំនួន​កាឡូរី បច្ចុប្បន្ន​គឺជា​រឿង​ដ៏​ងាយស្រួល​មួយ​អាច​អនុវត្ត​បាន រួម​ទាំងគ្រប់​គ្រង​ការ​ទទួលទាន​ចំណីអាហារ​ដើម្បី​សុខភាព ។

ក្រៅពី​នេះ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ហាត់ប្រាណ​ត្រូវ​ប្រតិបត្តិ​ជា​រៀងរាល់ថ្ងៃ ត្រូវ​ចំណាយ​ពេល​លើ​តួនាទី​នេះ​ក្នុង​មួយ​ថ្ងៃ​ប្រហែល​១​ម៉ោង ដោយ​ធាក់​កង់​ក្នុង​រយៈ​ចម្ងាយ​៥​ទៅ​១០​គីឡូម៉ែត្រ ឬ​អាច​ប្រតិបត្តិ​តាម​ឧបករណ៍​ហាត់ប្រាណ​ដោយ​រត់​លើ​ម៉ាស៊ីន​នៅ​ឯ​ផ្ទះ ។

នាង Rebecca​បញ្ជាក់​ថា ការ​សម្រក​ទម្ងន់​គឺជា​រឿង​មាន​សារសំខាន់​មួយ​ធ្វើ​ឱ្យ​រូបរាង​ស្រស់​ស្អាត និង​ជា​កម្លាំងចិត្ត​ជួយ​ឱ្យ​ខ្លួនប្រាណ​មាន​សុខភាព​ល្អ គ្មាន​ការ​នឿយ​ណាយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​បាត់បង់​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​អាច​ធ្វើ​ឱ្យ​មុខមាត់​មាន​លក្ខណៈ​ស្រស់ស្រាយ រហូត​ម្តាយ​របស់​ខ្លួន​ចាំ​រូបរាង​កូនស្រី​មិន​បាន​ទៀត​ផង ។ អ្វី​ដែល​​ល្អ​ក្រៅពី​សុខភាព​នោះ វា​បាន​ធ្វើ​ឱ្យ​ខ្លួន​មាន​ទំនុកចិត ្ត​និង​ជឿជាក់​លើ​ការ​ស្លៀក​ឈុត​ប៊ី​គី​នី ។

ចំពោះ​រូបភាព​ដែល​បង្ហាញ​នេះ គឺជា​ផ្នែក​មួយ​បង្កើត​ជា​កម្លាំងចិត្ត​ដល់​អ្នក​ផ្សេង​ដែល​មាន​រូបរាង​ធាត់​គួរ​សម្រក​ទម្ងន់​តាម​របៀប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ