ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថា “​ទេ​” ចំពោះ​លុយ​១១៧​លាន​ដុល្លារ​ពី Manchester City ហើយ​បន្ត​នៅ​ទ្រនំ​ចាស់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​សម្រេចចិត្ត​បន្ត​កុងត្រា​របស់​ខ្លួន​នៅ​ក្លឹ​ប​ចាស់​អ្នកមាន​បុណ្យ Barcelona ដោយ​ប្រកែក​មិន​យក​ការ​ទិញ​ពី…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​សម្រេចចិត្ត​បន្ត​កុងត្រា​របស់​ខ្លួន​នៅ​ក្លឹ​ប​ចាស់​អ្នកមាន​បុណ្យ Barcelona ដោយ​ប្រកែក​មិន​យក​ការ​ទិញ​ពី Manchester City ក្នុង​តម្លៃ​១១៧​លាន​ដុល្លារ ។

ជាមួយនឹង​កុងត្រា​ថ្មី​រវាង Messi និង Barcelona កីឡាករ​ជើង​ចាស់​ប្រចាំ​ក្រុម Messi អាច​ទទួល​ប្រាក់​នឿយហត់​ក្នុង​មួយ​អាទិត្យ​ជិត​១​លាន​ដុល្លារ​កន្លះ ។

កិច្ចសន្យា​កុងត្រា​ខាងលើ​នេះ មាន​សពុល​ភាព​ដល់​ឆ្នាំ​២០២១ ។ ចំពោះ​ការ​ចុះ​កុងត្រា​លើក​នេះ ធ្វើ​ឲ្យ Messi អាច​ទទួល​បាន​ថ្លៃ​ទឹកប៊ិច​១១៨​លាន​ដុល្លារ ជា​សំណង​សម្រាប់​បញ្ហា​ពន្ធ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ។

ប្រាក់បៀវត្សរ៍​របស់ Messi ទទួល​បាន​៨០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​មួ​យស​ប្តា​ហ៍​បាន​មួយ​លាន​កន្លះ ។ ក្រៅពី​នេះ​គេ​អាច​ទទួល​សិទ្ធិ​ផ្តាច់មុខ​លើ​ការ​លក់​រូបភាព​ទៀត​ផង ។ ជា​រួម​គឺ​ថ្លៃ​ចុះ​កុងត្រា​លើក​នេះ​មាន​តម្លៃ​សរុប ៥៣១​លាន​ដុល្លារ ។ នេះ​សម​នឹង Messi ថា​ទេ​ចំពោះ Manchester City មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ