ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ដំណើរការ​សាកល្បង​ម៉ាស៊ីន​ទី​១ នៅ​ចុងខែ​ធ្នូ​នេះ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ជា​ប្រភព​ផ្តល់​ថាមពល​រហូត​ដល់​៤០០​មេ​ហ្កា​វ៉ា​ត់ និង​ត្រូវ​បាន​ចែកចាយ​ប្រើប្រាស់​នា​ពេល​ខាង​មុខ​នេះ ទៅ​តាម​បណ្តា​ខេត្ត​នានា​ដែល​កំពុង​ខ្វះ​ថាមពល ។ កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្តស្ទឹងត្រែង ៖ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ជា​ប្រភព​ផ្តល់​ថាមពល​រហូត​ដល់​៤០០​មេ​ហ្កា​វ៉ា​ត់ និង​ត្រូវ​បាន​ចែកចាយ​ប្រើប្រាស់​នា​ពេល​ខាង​មុខ​នេះ ទៅ​តាម​បណ្តា​ខេត្ត​នានា​ដែល​កំពុង​ខ្វះ​ថាមពល ។

កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា រួម​និង​មន្ត្រី​អគ្គិសនី បាន​អ​ញ្ញើញ​ចូល​ពិនិត្យ​វា​រី​អគ្គិសនី​ទន្លេសេសាន​ក្រោម​២ ក្នុង​នោះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ៖ (kroko ក្រគរ ជួយ ក្រគរ​) បានឱ្យ​ដឹង​ថា ៖ វា​រី​អគ្គិសនី​ទន្លេសេសាន​ក្រោម​២ បាន​ធ្វើការ​សាកល្បង​ម៉ាស៊ីន​ទី​១ ដោយ​បញ្ជូន​ថាមពល​បាន​៥០​មេ​ហ្កា​វ៉ា​ត់ ទៅ​ក្នុង​បណ្តាញ​ជាតិ ។ នៅ​ពេល​ខាង​មុខជា​បន្តបន្ទាប់​ម៉ាស៊ីន​៧​គ្រឿង​ទៀត នឹង​ដាក់​ដំណើ​ការ​ទាំងស្រុង​គម្រប់​៤០០​មេ​ហ្កា​វ៉ា​ត់ ។ ជាមួយនឹង​ជោគជ័យ​នៃ​ម៉ាស៊ីន​ទី​១​នេះ ក្នុង​រយៈពេល​ប្រមាណ​មួយ​ខែ​ខាង​មុខ អគ្គិសនី​កម្ពុជា​នឹង​បញ្ជូន​ភ្លើង​ប្រមាណ​១០​មេ​ហ្កា​វ៉ា​ត់ទៅ​ជួយ​ខេត្តរតនៈគិរី និង​មណ្ឌលគិរី ដែល​កំពុង​ខ្វះ ។ គម្រោង​វា​រី​អគ្គិសនី​នេះ ជា​ចំណែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រីក​ការ​ផ្គត់ផ្គង់ និង​ការ​បន្ត​ចុះថ្លៃ​អគ្គិសនី​របស់ សម្តេច ហ៊ុន សែន ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក កៅ វាំង​អ៊ី​វ តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ៖ វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២ និង​ដំណើរការ​១០០​ភាគរយ រហូត​ដល់​៤០០​មេ​ហ្កា​វ៉ា​ត់ នៃ​ថាមពល គឺ​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៨ ខាង​មុខ ។ ដោយឡែក​ដើមខែ​ធ្នូ ឆ្នាំ​២០១៧ នេះ មានការ​សាកល្បង​ម៉ាស៊ីន​ទី​១ និង​បញ្ជូន​ថាមពល​បាន​៥០​មេ​ហ្កា​វ៉ា​ត់ សម្រាប់​ប្រើប្រាស់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អគ្គិសនី ចុះ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ អាជ្ញាធរ​អគ្គិសនី​កម្ពុជ គ្រោង​នឹង​បន្ថយ​បញ្ជី​ថ្លៃ​លក់​អគ្គិសនី នៅ​តំបន់​ធ្វើ​សេវាកម្ម​របស់​អគ្គិសនី​កម្ពុជា នៅ​ទីរួមខេត្ត​ក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ដែល​ទើប​ទទួល​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ តាម​ប្រភេទ​អតិថិជន និង​អា​ត្រា​ថ្លៃ​លក់​អគ្គិសនី សម្រាប់​ខួប​ឆ្នាំ​២០១៧ ដើម​ខែមករា ឆ្នាំ​២០១៨ ដល់​ចុងខែ​មិ​នា ឆ្នាំ​២០១៨ លំនៅ​ដ្ឋា​ន​ពលរដ្ឋ ដែល​ប្រើប្រាស់​មិន​លើស​ពី​១០kwh ក្នុង​១​ខែ អា​ត្រា​លក់​ចាស់​៩៥០​រៀល​ក្នុង​១kwh អា​ត្រា​លក់​ថ្មី​៤៨០​រៀល​ក្នុង​១kwh, ប្រើប្រាស់​១១ ដល់​៥០kwh​ក្នុង​១​ខែ អា​ត្រា​លក់​ចាស់​៩៥០​រៀល​ក្នុង​១kwh អា​ត្រា​លក់​ថ្មី​៦១០​រៀល​ក្នុង​១kwh ចំពោះ​ការ​ប្រើប្រាស់​ចាប់ពី​៥១kwh ក្នុង​១​ខែ​ឡើង​ទៅ អា​ត្រា​លក់​ចាស់​៩៥០​រៀល​ក្នុង​១kwh អា​ត្រា​លក់​ថ្មី​៧៧០​រៀល​ក្នុង​១kwh ។

វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គឺ​មាន​កម្លាំង​ថាមពល​៤០០​មេ​ហ្គា​វ៉ា​ត់ ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៨ ដែល​មាន​កម្លាំង​ផលិត​បាន ១.៩១២​លាន​គីឡូវ៉ាត់ម៉ោង ។ ចំពោះ​តម្លៃ​ដែល​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​គឺ ៦,៩៥​សេន​អា​មេ​រិ​ក​ក្នុង​១​គីឡូវ៉ាត់ម៉ោង ក្នុង​រយៈពេល​៤០​ឆ្នាំ (BOT) បន្ទាប់​មក​នឹង​ត្រូវ​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​ទាំងស្រុង ។ ក្រោយ​ពី​ចប់​៤០​ឆ្នាំ គឺ​រដ្ឋ​យក​មក​គ្រប់គ្រង​ទាំងស្រុង ឬ​ជួល​បន្ត​ឲ្យ​ក្រុមហ៊ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ