ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ដុត​បំផ្លាញ​មិន​ចេះ​អស់ មិន​ចេះ​ហើយ​មែន​ដំណាំ​កញ្ឆា

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​ទោះជា​កម្លាំង​ប៉ូលិស​ស្រុក​គី​រី​វង់​បាន​ធ្វើ​សកម្មភាព​ចុះ​ដក និង​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ប្រជាពលរដ្ឋ​បាន​លួចលាក់​ដាំ​ជា​ញឹកញាប់​បែប​ណា ក៏​ដោយ​មាន​ប្រជាពលរដ្ឋ ហាក់​មិន​ញញើត​ច្បាប់​នៅ​តែ​បន្ត​លួចលាក់​ដាំ​ដដែល ហើយ​ករណី​ប្រជាពលរដ្ឋ​ដែល​ជា​ជនខិលខូច​នៅ​តែ​បន្ត​លួចលាក់​ដាំ បណ្តាល​មក​ពី​ដាំ​ដំណាំ​កញ្ឆា​មាន​ទីផ្សារ នៅ​ឯ​ស្រុក​យូ​ន តែ​ទោះជា​យ៉ាងនេះ​ក្តី​ប៉ូលិស​ស្រុក​គី​រី​វង់​នៅ​តែ​បន្ត​ចុះ​ដក…

ខេត្តតាកែវ ៖ បើ​ទោះជា​កម្លាំង​ប៉ូលិស​ស្រុក​គី​រី​វង់​បាន​ធ្វើ​សកម្មភាព​ចុះ​ដក និង​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ប្រជាពលរដ្ឋ​បាន​លួចលាក់​ដាំ​ជា​ញឹកញាប់​បែប​ណា ក៏​ដោយ​មាន​ប្រជាពលរដ្ឋ ហាក់​មិន​ញញើត​ច្បាប់​នៅ​តែ​បន្ត​លួចលាក់​ដាំ​ដដែល ហើយ​ករណី​ប្រជាពលរដ្ឋ​ដែល​ជា​ជនខិលខូច​នៅ​តែ​បន្ត​លួចលាក់​ដាំ បណ្តាល​មក​ពី​ដាំ​ដំណាំ​កញ្ឆា​មាន​ទីផ្សារ នៅ​ឯ​ស្រុក​យូ​ន តែ​ទោះជា​យ៉ាងនេះ​ក្តី​ប៉ូលិស​ស្រុក​គី​រី​វង់​នៅ​តែ​បន្ត​ចុះ​ដក រួច​ដុត​បំផ្លាញ​ចោល​ដូច​ភ្លៀងរលឹម ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ជ្រោះ​ឃ្លៃ​ដា​ក្រឡាញ់ ដុប​តា​លឹ​ម ក្នុងភូមិ​ជ្រោយ​ឃុំ​ព្រះបាទ​ជាន់ស្រុក​គី​រី​វង់ ។

លោក​វរ​សេនី​ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក​លោក​ឧត្តមសេនីយ៍ទោ​សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ចូលរួម​ពី​នាយការិយាល័យ​គ្រឿងញៀន​ខេត្ត​ផង លោក​បាន​បែងចែក​កម្លាំង​ជា​២​ក្រុម​ខុស​ៗ​គ្នា សរុប​ចំនួន​៦៨​នាក់​បាន​ចុះ​បង្ក្រាប​ដំណាំ​កញ្ឆា​ខុសច្បាប់​សមត្ថកិច្ច​បំផ្លាញ​ចោល​មាន​ចំនួន​៤០​ទីតាំង ស្មើ​១២.៥៤១​ដើម​អណ្តូង​ប្រស់​ទឹក ចំនួន​៦២​អណ្តូង ដែល​មាន​ផ្ទៃដី​សរុប​៤.៣៧៧​ម៉ែត្រការ៉េ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​អ្នក​ដាំ​ដំណាំ​កញ្ឆា ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។
លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា នៅ​ទូ​ទាំង​ស្រុក​មាន​តែ​ភូមិ​-​ឃុំ​ខាងលើ​នេះ​គត់​ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ​ព្រែ​ភ្នំ​ទើប​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ដល់​ជន​ខឹ​ល​ខូច​លួច​ដាំ​ណាំ​កញ្ឆា​បាន​យ៉ាង​ងាយ ហើយ​នៅ​ពេល​ដែល​កម្លាំង​ចុះ​ទៅ​ដក និង​ដុត​បំផ្លាញ​ចោល​នេះ​យើង​មិន​អាច​រកមុខ​ម្ចាស់​ដាំ​ដំណាំ​កញ្ឆា​នេះ​ឃើញ​ឡើយ ហើយ​រាល់ពេល​កម្លាំង​យើង​ចុះ​ដក​ដំណាំ​កញ្ឆា​ខុសច្បាប់​នេះ​រាល់​លើក​យើង​តែងតែ​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ