ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​​នេះ​សាហា.វ​មែន បុរសម្នាក់​ជាប់គុក​1000​ឆ្នាំ

6 ឆ្នាំ មុន

បុរស​តិច​សាស់​ម្នាក់​ត្រូវ​កាត់ក្តី​ឱ្យ​ជាប់គុក​១០០០​ឆ្នាំ​ពី​បទល្មើស​លើ​ផ្លូវភេទ​ក្មេង​ស្រី​២​នាក់ ។ ក្រៅពី​ជាប់គុក​រយៈពេល​១០០០​ឆ្នាំ​នោះ លោក​Robert Benjamin Franks អាយុ​៣៩​ឆ្នាំ ត្រូវ​ជាប់គុក​អស់​មួយ​ជីវិត​ចំនួន​២​លើក រួម​ទាំង​ពិន័យ​ជា​ប្រាក់​១២០.០០០​ដុល្លារ ពី​បទ​រំលោភ​ក្មេង​ស្រី…

បុរស​តិច​សាស់​ម្នាក់​ត្រូវ​កាត់ក្តី​ឱ្យ​ជាប់គុក​១០០០​ឆ្នាំ​ពី​បទល្មើស​លើ​ផ្លូវភេទ​ក្មេង​ស្រី​២​នាក់ ។ ក្រៅពី​ជាប់គុក​រយៈពេល​១០០០​ឆ្នាំ​នោះ លោក​Robert Benjamin Franks អាយុ​៣៩​ឆ្នាំ ត្រូវ​ជាប់គុក​អស់​មួយ​ជីវិត​ចំនួន​២​លើក រួម​ទាំង​ពិន័យ​ជា​ប្រាក់​១២០.០០០​ដុល្លារ ពី​បទ​រំលោភ​ក្មេង​ស្រី និង​ប្រព្រឹត្ត​អ​សីលធម៌​ទៅ​លើ​កុមារ ។

អាជ្ញាធរ​បញ្ជាក់​ថា លោក​Franks បាន​ល្មើស​លើ​ផ្លូវភេទ​ក្មេង​ស្រី​២​នាក់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយ​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៩​ឆ្នាំ និង​១០​ឆ្នាំ ។

កាលពី​ខែមិថុនា​ឆ្នាំ​មុន កូនធម៌​អាយុ​៩​ឆ្នាំ​របស់​លោក​Franks បាន​ឆ្លើយ​ថា លោក​Franks បាន​ប្រព្រឹត្ត​បទល្មើស​គួរ​ឱ្យ​ស្អប់ខ្ពើម ខណៈ​ពេល​រូប​នាង​នៅផ្ទះ ។ ក្មេង​ស្រី​រូប​នោះ​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា លោក Franks បាន​វាយ​កំប៉េះគូទ​និង​បង្ខំ​ឱ្យ​បងស្រី​របស់​នាង​អាយុ​១០​ឆ្នាំ​ធ្វើ​អូ​រ៉ា​ល់​សិច ។

ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​នោះ​ក្នុង​ដំណាក់កាល​ដំបូង​បាន​បដិសេធ​ពី​ការ​រួមរ័ក ប៉ុន្តែ​នៅ​ពេល​ត្រួតពិនិត្យ​ពី​អ្នកជំនាញ នាង​បាន​បញ្ជាក់​ថា ខ្លួន​រង​ការ​ចាប់រំលោភ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ។

ក្នុង​ពេល​បើក​សវនាការ​ចៅក្រម​ទទួល​បាន​ទិន្នន័យ​បន្ថែម​ពី​ប្អូនស្រី​របស់​លោក Framks ដែល​ចោទប្រកាន់​ថា​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ផ្នែក​ផ្លូវភេទ​នៅ​ពេល​នាង​មាន​អាយុ​១០​ឆ្នាំ កាល​ណោះ Framks មាន​អាយុ​១៤​ឆ្នាំ និង​បាន​ល្មើស​លើ​ផ្លូវភេទ​ម្តងទៀត​ក្នុង​ពេល​នាង​អាយុ​១៦​ឆ្នាំ ចំណែក Framks អាយុ​២០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ