ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​នាំ​គ្នា​លក់​ស្ទើ​ពេញ​ផ្លូវ ពលរដ្ឋ​សុំ​ឲ្យ​អភិបាលខេត្ត​មាន​វិធានការ​ផង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​លក់​បន្លែ​ត្រី​សាច់​ក្នុង​ផ្សារ​សិរី​សោភ័ណ ថ្ងៃ​លក់​ក្នុង​ផ្សា ល្ងាច​លក់​កណ្ដាលផ្លូវ ប៉ះពាល់​សណ្ដាប់ធ្នាប់ ប្រជាពលរដ្ឋ​សុំ​ឲ្យ​អភិបាលខេត្ត​មាន​វិធានការ​ផង ។ ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​លក់​បន្លែ​ត្រី​សាច់​ក្នុង​ផ្សារ​សិរី​សោភ័ណ ថ្ងៃ​លក់​ក្នុង​ផ្សា ល្ងាច​លក់​កណ្ដាលផ្លូវ ប៉ះពាល់​សណ្ដាប់ធ្នាប់ ប្រជាពលរដ្ឋ​សុំ​ឲ្យ​អភិបាលខេត្ត​មាន​វិធានការ​ផង ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ នេះ​ថា ផ្លូវ​ជុំវិញ​ផ្សារ​សិរី​សោភ័ណ រយះ​ពេល​ជាង​១​ខែ​នេះ ឃើញ​មាន​អាជីវ​លក់​បន្លែ​ត្រី​សាច់​បាន​យក​ផ្លូវ​ជុំវិញ​ផ្សារ​ធ្វើ​ជា​កន្លែង​លក់ បណ្ដាល​ប៉ះពាល់​សណ្តាប់ធ្នាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រក​ផ្លូវ​ចេញចូល​សឹង​ពុំ​បាន ។

ប្រជាពលរដ្ឋ​មួយ​រូប​បាន​បញ្ជាក់​ថា អាជីវ​ដែល​លក់​លើ​ផ្លូវ​ជុំវិញ​ផ្សារ បណ្ដាល​ប៉ះពាល់​សណ្ដាប់ធ្នាប់​នេះ គឺជា​អាជីវករ​ដែល​លក់​នៅ​ផ្សារ​ម៉េ​ក ក្នុង​ផ្សារ​សិរី​សោភ័ណ​ពេល​ព្រឹក និង​ថ្ងៃ​នៅ​ពេល​ល្ងាច​នាំ​មក​លក់​លើ​ផ្លូវ បណ្ដាល​ឲ្យ​ប្រពល​រដ្ឋ​រក​ផ្លូវ​ចេញចូល​គ្មាន និង​ស្ទះ​ចរាចរ​ស្ទើ​រាល់ថ្ងៃ ។

ទាក់ទិន​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​នេះ​ដែរ អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​ទំនាក់​ន​ង​ម្ចាស់​ក្រុមហ៊ុន​ផ្សារ និង​អភិបាល​ខេត្តបន្ទាយមានជ័យ តែ​មិន​អាច​បំភ្លឺ និង​បកស្រាយ​បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ