តារាភាពយន្ត​ជើង​ចាស់​ស្លាប់​ក្នុង​វ័យ​79​ឆ្នាំ


ជនជាតិ​ឥណ្ឌា និង​មនុស្ស​នៅ​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​ភាពយន្ត​ហូ​លី​វូ​ដ​មានការ​សោក​ស្តាយ​​ចំពោះ​លោក​Shashi Kappoor ជា​តារា​សម្តែង​និង​ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បី​របស់​​ឥណ្ឌា​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​អាយុ​៧៩​ឆ្នាំ នៅ​មន្ទីរពេទ្យ​កូ​គី​ឡា​បេន ក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០១៧ ដោយ​ជំងឺ​ក្រលៀន​ចុះ​ខ្សោយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

លោកនាយក​រដ្ឋមន្ត្រី​ណា​រ៉េ​ន​ត្រា ម៉ូ​ធី នៃ​ប្រទេស​ឥណ្ឌា​បាន​សម្តែង​ក្តី​អាឡោះអាល័យ​ដល់​លោក Shashi Kappoor តាម «Twitter» រួម​ទាំង​សម្តែង​ការ​សោកស្តាយ​ដល់​ក្រុម​គ្រួសារ និង​ពលរដ្ឋ​ដែល​កោតសរសើរ​ដល់​រូប​លោក ។

BBC បញ្ជាក់​ថា លោក Shashi Kappoor កើត​នៅ​ក្នុង​ក្រុម​គ្រួសារ​ជា​តារា​សម្តែង​ភាព​យន្ត​ដោយ​ឪពុក​របស់​លោក​ជា​តារា​សម្តែង និង​ជា​អ្នកដឹកនាំ​រឿង ។ លោក​បាន​សម្តែង​ភាពយន្ត​ជា​ច្រើន​រឿង មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ទូ​ទាំង​ប្រទេស និង​នៅ​លើ​ព​ពិភព​លោក ។

ការ​ស្លាប់​របស់​លោក Shashi Kappoor បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​សម្តែង​ការ​សោក​ស្តាយ ។ ការ​ស្លាប់​របស់​លោក​គឺជា​ការ​បាត់បង់​អ្នកមាន​ទេព​កោសល្យ​ឆ្នើម​មួយ​ក្នុង​ប្រទេស ៕

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ